រថយន្តស្រាបៀរអង្គរធុនធំ បើកលឿនសង្កត់ម៉ូតូ២គ្រឿង អ្នកជិះម៉ូតូភ័យបះសក់ លោតចេញទាន់
ព័ត៌មាន
560

ខេត្តព្រះសីហនុ៖ រថយន្តស្រាបៀរអង្គរធុនធំមួយគ្រឿង បានក្រឡាប់ផ្ងារជើងច្រង៉ាងនៅលើដងផ្លូវ កិនម៉ូតូចំនួន២គ្រឿង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ សំណាងណាស់គ្មានមនុស្សរងរបួស ។

ហេតុការណ៍នេះបានកើតឡើងកាលពីព្រឹក ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ ទល់មុខហាងថតរូបអប្សរា ភូមិ២ សង្កាត់លេខ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តរបស់ក្រុមហ៊ុនស្រាបៀរអង្គរមួយគ្រឿង ធុនធំ មានមនុស្ស៤នាក់ធ្វើដំណើរក្នុងរថយន្ត ពីជើងទៅត្បូង បម្រុងនឹងបត់ទៅទិសខាងលិច តែដោយសារលឿនពេក វ៉ាក់អឺនឹងម៉ូតូ ២គ្រឿងដែលជិះបញ្ច្រាសទិសគ្នា បណ្តាលឲ្យក្រឡាប់ផ្ងារជើង កិនម៉ូតូ២គ្រឿង ធ្វើឲ្យអ្នកជិះម៉ូតូភ័យស្លន់ស្លោរ ប្រញាប់លោតចេញពីម៉ូតូ កុំអីមិនដឹងទៅជាយ៉ាងណាទេ ។

ក្រោយកើតហេតុសមត្ថកិច្ចក៏បានចុះទៅធ្វើការវាស់វែង នៅទីតាំងកើតហេតុផងដែរ៕