លោក គឹម សីហា ស្វាមីអ្នកនាង គង់ ច័ន្ទស្រីមុំ ជាអ្នកសិល្បៈទី២ហើយ ដែលប្រើប្រាស់ស្លាកលេខរថយន្តពិសេស
កម្សាន្ត
2.02K

ភ្នំពេញ៖ មហាជនជាច្រើន ពិតជាបានស្គាល់ហើយ គូស្នេហ៍តារាប្រុសស្រីដ៍ល្បីឈ្មោះ គឺលោក គឹម សីហា និងអ្នកនាង គង់ ច័ន្ទ​ស្រីមុំ ដែលបានសាងសុភមង្គលជាមួយគ្នា រហូតមានកូនស្រីដ៍គួរឲ្យស្រឡាញ់ម្នាក់ ជាចំណងដៃផងដែរ ។

ជាក់ស្តែង ក្រោយមានការភ្ញាក់ផ្អើលនៅក្នុងបណ្តាញសង្គម ពីស្លាកលេខពិសេស ដែលបំពាក់លើរថយន្តសម្រាប់អ្នកមាន នោះ ពេលនេះគេសង្កេតឃើញ លោក គឹម សីហា ស្វាមីអ្នកនាង គង់ ច័ន្ទស្រីមុំ គឺជាអ្នកសិល្បៈទី២ហើយ ដែលបង្ហាញពីការប្រើស្លាកលេខពិសេស នៅលើរថយន្តរបស់ខ្លួន បន្ទាប់ពីឯកឧត្តម អេង រីទ្ធី និងលោកជំទាវ ស៊ឹម សូលីកា ដែលជាអតីតតារាភាពយន្ត និងជាពិធីករ ពិធីការនី ។

សូមបញ្ចាក់ផងដែរថា រូបភាពរថយន្តស៊េរីទំនើបៗ បំពាក់ស្លាកលេខពិសេស ត្រូវបានគេឃើញ មាននៅលើដងផ្លូវកាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២០ បន្ទាប់ពីក្រសួងសាធារណៈការ និងដឹកជញ្ជូន បានប្រកាសដាក់លក់ស្លាកលេខពិសេសនេះ ត្រឹមតែរយៈពេលខ្លីតែប៉ុណ្ណោះ ៕