កំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ នាំកូនប្រុសទាំង៣និងភរិយា បរិច្ឆាគថវិកាផ្ទាល់ខ្លួន សង់អគារសិក្សាថ្មីមួយខ្នង ជូនក្មេងៗនៅសាលាបឋមសិក្សា «ស្វាយ»
កម្សាន្ត
2.06K

ភ្នំពេញ៖ មហាជនពិតជាបានស្គាល់ហើយ កំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ ដែលមានកេរ្ត៍ឈ្មោះបោះសំឡេងល្បីរន្ទឺ នៅក្នុងប្រទេសកម្ពុជា យូរឆ្នាំមកហើយ និងកំពុងទទួលបានប្រជាប្រិយភាពខ្លាំងពីសំណាក់មហាជន មិនថាលោក ឬក៏កូនប្រុសទាំង៣របស់លោកនោះទេ គឺកំពុងតែល្បីខ្លាំង និងកំពុងទាក់ទាញយកបេះដូងនារីៗជាច្រើន ។

លោក ព្រាប​ សុវត្ថិ មិនមែនត្រឹមតែជាប្តី ឬប៉ាគំរូដល់ភរិយាកូន និងជាកំពូលតារាចម្រៀងប្រចាំប្រទេសប៉ុណ្ណោះទេ ថែមទាំងឆ្លៀតពេលទំនេរពីសិល្បៈ លោកបាននាំកូនៗទាំង៣ រួមទាំងភរិយា  ចុះទៅពិនិត្យសាលាបឋមសិក្សា «ស្វាយ» ដែលមានសភាពទ្រុឌទ្រោមខ្លាំងនិងមានដំបូលធ្លុះធ្លាយ ក្នុងភូមិស្វាយ ឃុំកំពង់សឹង ស្រុកព្រះស្តេច ខេត្តព្រៃវែង។

ក្នុង​ឱកាសនេះ លោកនិងក្រុមគ្រួសារ បានសម្រេចចិត្ត បរិច្ចាគថវិកាផ្ទាល់ខ្លួន ដើម្បីសាងសង់អគារថ្មី ជូនដល់សាលាបឋមសិក្សានេះតែម្ដង និងសម្រាប់ឲ្យក្មេងៗនៅតាមជនបទ ដែលមានការខ្វះខាត បានរៀនសូត្រ មានចំណេះដឹង ក្លាយជាទំពាំងស្នងឫស្សីរបស់ប្រទេសជាតិ និងដើម្បីលើកស្ទួយវិស័យអប់រំក្នុងប្រទេសកម្ពុជាផងដែរ ជាពិសេសគឺជាគំរូមួយដ៍ល្អសម្រាប់អ្នកសិល្បៈថែមទៀត៕