កម្មករស៊ិនទ្រី សរុបប្រហែល២០០០នាក់ ផ្ទុះការតវ៉ាមិនចូលធ្វើការ ដើម្បីទាមទារប្រាក់ប្រចាំឆ្នាំ
ព័ត៌មាន
2.71K

ភ្នំពេញ៖ កម្មករស៊ិនទ្រី សរុបប្រហែល២០០០នាក់ផ្ទុះការតវ៉ា សម្រាកពីការងារ មិនធ្វើការ ដើម្បីធ្វើការទាមទារប្រាក់ប្រចាំឆ្នាំ ។

ការតវ៉ានេះ បានធ្វើឡើងតាំងពីល្ងាចថ្ងៃទី៩ ខែមករា ឆ្នាំ២០២០ រហូតដល់វេលាម៉ោង ៧និង១០នាទី ថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ ក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សូមបញ្ជាក់ថា ការតវ៉ារបស់កម្មករ ធ្វើការនៅក្រុមហ៊ុន ស៊ិនទ្រី ខេមបូឌា ខាងលើនេះ គឺមានចំនួនកម្មករសរុប ប្រហែល២០០០នាក់ ដោយបាននាំគ្នា សម្រាកទាំងអស់ មិនចូលធ្វើការ ។ ការតវ៉ានេះមានការដឹកនាំដោយ សហជីព កម្មករ និយោជិកវិស័យទេសចរណ៍នៃក្រុមហ៊ុនស៊ិនទ្រី ដឹកនាំដោយ លោក កៅ សាវ៉ាត ប្រធានសហជីព។

ក្នុងនោះគោលបំណង គឺ ធ្វើការទាមទារប្រាក់ប្រចាំឆ្នាំ លុះនៅវេលាម៉ោង២និង៣០នាទីរសៀល កម្មករទាំងអស់គ្នាកំពុងបើកលុយនៅរដ្ឋបាលដែលកម្មករទាំងអស់នោះមកពីគ្រប់ខណ្ឌ តែពុំទាន់បានចេញទៅធ្វើការងារប្រមូលសំរាមរបស់គាត់នៅឡើយទេ ៕