ពិធីករដ៍ល្បីលោកទុយ និងកញ្ញា អ៊ឹង និមល ជួបទុក្ខធំប្អូនស្រីទទួលមរណភាព
កម្សាន្ត
8.45K

ភ្នំពេញ៖ នៅក្នុងពិភពសិល្បៈមានការភ្ញាក់ផ្អើល ចំពោះដំណឹងមរណភាពរបស់ប្អូនស្រី លោក អ៊ឹង រដ្ឋា ហៅទុយ ដែលបានទទួលមរណៈភាពក្រោយមានជំងឺដុះសាច់ក្នុងខួរក្បាល ។

ក្នុងនោះយោងតាមគណនីFacebook របស់លោកហេង ឡុង បានបង្ហោះទាំងស្រុងថា « ប្អូនស្រីរបស់លោក អុឹង រដ្ឋា ហៅ ទុយ ពិធីករដ៏ល្បីនៅទូរទស្សន៍CTN បានទទួលមរណៈភាព អាយុ ៣៩ឆ្នាំ ស្លាប់ដោយជំងឺដុំសាច់ក្នុងខួរក្បាល វេលាម៉ោង ៦និង២៥ល្ងាច ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២០ សពតំកល់នៅវត្ត ប្រជុំសាគរ ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ជិតសណ្ឋាគារសុខា។ 077 355 355 / 069 333 314″ ។

សូមបញ្ជាក់ថា ពេលនេះ ការស្លាប់គាត់បានធ្វើឲ្យ លោកទុយ និងកញ្ញា អ៊ឹង និមល រួមទាំងក្រុមគ្រួសារ សោកស្តាយនិងខូចខាតយ៉ាងខ្លាំង ខណៈ សពក៏នឹងត្រូវបូជានៅវេលាម៉ោង ៦និង៣០នាទីល្ងាច ថ្ងៃទី១០ ខែមករា ឆ្នាំ២០២០នេះ នៅវត្តប្រជុំសាគរជ្រោយចង្វារ ៕