នាយ ចឺម ឡើងគេហដ្ឋានថ្មីតម្លៃជាង២០ម៉ឺនដុល្លារនៅថ្ងៃនេះ
កម្សាន្ត
2.01K

​ មហាជនជាច្រើនពិតជាស្គាល់ហើយ អតីតតារាកំប្លែង ដែលមានប្រជាប្រិយភាព និងជាតារាចម្រៀងពូកែស្រែក ប្រចាំផលិតកម្មសាន់ដេ គឺនាយ ចឺម ដែលបាននិងកំពុងទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់ទស្សនិកជន ។

សូមបញ្ជាក់ផងដែរថា ទោះបី នាយចឺម មានវ័យក្មេងក៏ពិតមែន ប៉ុន្តែចឺម អាចរកប្រាក់ចំណូលចិញ្ចឹមគ្រួសារបានយ៉ាងច្រើនសន្ធឹកផងដែរ ។

ជាក់ស្តែងនៅថ្ងៃទី៩ មករា ឆ្នាំ២០២០ នេះ នាយចឺម បាននិងកំពុងប្រារព្ធធ្វើពិធីឡើងគេហដ្ឋានថ្មី ដែលបានសាងសង់ឡើង មានតម្លៃជាង២០ម៉ឺនដុល្លារឯណោះ នៅភូមិត្រាចកុះ ឃុំមហាឬស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដែលជាញើសឈាម នាយ ចឺម ធ្វើជូនអ្នកមានគុណទាំង២ និងមានការអញ្ជើញអ្នកសិល្បៈ ជាច្រើនរូបចូលរួមផងដែរ ដោយកម្មវិធីនេះ ភ្ញៀវទាំងអស់តម្រូវឲ្យស្លៀកសម្លៀកបំពាក់ ពណ៌មាស ផងដែរ។ ពិធីនេះនឹងចាប់ផ្តើមពីម៉ោង៤ រសៀលនេះតទៅ៕