ក្រោយ​សង្សារ​គេវាយបែកក្បាលអស់​ ៥ថ្នេរ​នាយចឺមចេញបទចម្រៀងមួយបទចំណងជើងថា​ «ហេតុ​អ្វី​កុហក​ថា​គ្មាន​សង្សារ​»​ (មានវីដេអូខាងក្នុង​)
កម្សាន្ត
1.1K

ភ្នំពេញ៖ ក្រោយកើតរឿងស្ទើរតែមិនគួរឲ្យជឿនៅក្នុងជីវិត ដែលត្រូវបានគេវាយបែកក្បាល របួសដៃ បែកខ្ទេចទូរស័ព្ទ ផ្ទុះពេញបណ្តាញសង្គម រហូតមានការបែកធ្លាយវីដេអូ សកម្មភាពជនបង្កដែលប្រើហិង្សារនោះមកនាយចឺននេះ ជាបន្តបន្ទាប់ ។

ប៉ុន្តែទោះបីជាយ៉ាងណា នាយចឺម ក្រោយសម្ងំព្យាបាលរបួស លោកបានត្រឡប់ទៅផ្ទះវិញ ខណៈដែលក្រុមគ្រួសារ ជាពិសេសឪពុកនិងម្តាយ បានឃើញនាយចឺមភ្លាម យំឱបនាយទាំងក្តុកក្តួលផងដែរ។

បន្ទាប់ពីកើតរឿងស្ទើរមិនគួរអោយជឿនេះហើយ មុននេះបន្តិច នាយចឺម​បានចេញបទចម្រៀងមួយបទ ដែលរៀបរាប់ពីចិត្តឈឺផ្សារដែលមានចំណងជេីងថា​ (ហេតុ​អ្វី​កុហក​ថាគ្មានសង្សារ)​ នៅក្នុងផលិតកម្មសាន់ដេ។

គួររំលឹកថា ជនសង្ស័យឈ្មោះ ង៉ែត លីទី ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុន រស់នៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ សាលាក្រៅ ខេត្តប៉ៃលិន​ ដោយជនសង្ស័យបានយកកំណាត់ឈើប្រវែងប្រហែល ០,១ ម៉ែត្រ មកវាយនាយចឹម បណ្តាលឲ្យមានរងរបួសត្រង់កំភួនដៃទាំងសងខាងនិងបែកក្បាលចំនួន៥ថ្នេ​រធ្ងន់​ ព្រមទាំងបែកទូរស័ព្ទម៉ាកអាយហ្វូន​ អិច​ មួយគ្រឿងខូចទាំងស្រុង៕