ឆាយ មឿត អតីតកីឡាករជើងខ្លាំង ធ្លាប់វាយជាមួយឳពុក ឃីម ឌីម៉ា និងអេ ភូថងជាដើម ពេលនេះធ្លាក់ខ្លួនធ្វើសំណង់៣នាក់ឪពុកកូន..

មហាជនជាច្រើនច្បាស់ជាស្គាល់ហើយ លោក ឆាយ មឿត ដែលជាអតីតកីឡាករប្រដាល់គុនខ្មែរជើងខ្លាំងមួយរូប (បាត់ដំបង) ស្រុកគាស់ក្រឡ។

ឆាយ មឿត គាត់គឺជាអតីតកីឡាករជើងខ្លាំង ដែលវាយជំនាន់ឳពុករបស់កីឡាករ ឃីម ឌីម៉ា ថែមទាំងធ្លាប់វាយជាមួយឳពុក ឌីម៉ា៥ដងថែមទៀត គាត់វាយមុនជំនាន់ អេ ភូថង និង ឈុត សេរី បន្តិច ។

ដោយឡែកថ្មីនេះ លោកបានសាកកម្លាំងជាមួយក្មេងៗ ឃើញថាបច្ចេកទេស និង ក្បាច់គុនប្រដាល់របស់គាត់នៅតែល្អ ( ក្បាច់មិនចាញ់ ផៃ ប៊ុនជឿ )គ្រាន់តែគាត់ខានយូ រាងហត់បន្តិច ។

ជាក់ស្តែង អតីតកីឡាករប្រដាល់ជើងខ្លាំង ឆាយ មឿត បានលើកឡើងថា កូនគាត់២នាក់ ធ្លាប់វាយជាមួយ ម៉ឺន មេឃា និង មឿន សុខហុច ប៉ុន្តែដោយសារជីវភាពខ្វះការនិងលំបាកខ្លាំង ពេលនេះគាត់ប្រកបការងារជាកម្មករសំណង់ទាំង៣នាក់ ឪកូន ៕