Mourinho៖​ Eriksen ​កាន់តែប្រកៀកក្នុងការផ្ទេរចេញពី​Spurs...

យោងតាមសម្តីរបស់លោក Jose Mourinho បានអោយដឹងថា ខ្សែបម្រើប្រយុទ្ធ Christian Eriksen កាន់តែប្រកៀកក្នុងការផ្ទេរចេញពីក្លឹបមាន់ខ្មាយមាស Tottenham Hotspur មែននៅ​ខាងមុខនេះ។

គ្រូសញ្ជាតិព័រទុយហ្គាល់បានថ្លែងប្រាប់ Sky Sports ថា «យើងមិនចង់និយាយពីកិច្ចសន្យាថ្មីជាមួយ Eriksen ឡើយ ដើម្បីបើកផ្លូវឲ្យអ្នកផ្សេងចូលមក និងអ្វីដែលខ្ញុំអាចនិយាយបាននៅពេលនេះ គឺគាត់កំពុងតែព្យាយាមជួយក្លឹបទៅវិញទេ»។

​កីឡាករវ័យ ២៧ឆ្នាំ Christian Eriksen ជាអ្នកស៊ុតគ្រាប់បាល់ free kick តាមស្មើ ១-១ ទល់នឹង Norwich City ដើមវគ្គទី២ មុនបញ្ចប់លទ្ធផលផ្លូវការ ២-២ នៅ Premier League កាលសប្តាហ៍មុន ដែលទើបតែត្រូវបានដាក់ចូលលេងក្នុងនាមកីឡាករបម្រុងបាន ៦ប្រកួតប៉ុណ្ណោះនារដូវកាលនេះក្នុងលីគ ដែលធ្វើឲ្យរូបគេ អាចចាកចេញពីទឹកដី Tottenham ដែលស្ថិតក្នុងទីក្រុង London នៅបំណាច់រដូវកាលនេះ ដោយគ្មានតម្លៃខ្លួន ដោយសារផុតកិច្ចសន្យា។

Eriksen ជាកីឡាករចាស់វស្សាមួយរូបរបស់ Spurs ដែលបង្ហាញខ្លួនបាន ២៩៨ប្រកួត និងជាកីឡាករសំខាន់មួយរូបក្នុងការជួយក្លឹបមាន់ខ្នាយនេះឡើងវគ្គដណ្តើមពាន UEFA Champions League នារដូវកាលមុនផងដែរទល់នឹងក្រុមអង់គ្លេសដូចគ្នា ហង្សក្រហម Liverpool៕

ប្រភព៖ Thesun