​Ancelotti កំពុងសម្លឹងចង់បានJames Rodriguez ​

លោក Carlo Ancelotti ដែល​ចង់​ពង្រឹង​នៅ​ប្រព័ន្ធ​លេង​នៃ​ក្រុម​ទាំង​មូល​បាន​នឹង​កំពុង​សម្លឹង​ឃើញ ​ខ្សែ​បម្រើ​របស់​ក្លឹប Real Madrid គឺ​កីឡាករ James Rodriguez នា​ទីផ្សារ​ដោះដូរ​ពេល​ខាង​មុខ។

​យោងតាមសារព័ត៌មានអង់គ្លេស លោក Ancelotti ដែលបានជំនួសតំណែងលោក Marco Silva ជា​គ្រូបង្វឹករបស់​ក្លឹបEverton មានចំណាប់អារម្មណ៍ចង់​​ប្រជែង​ក្នុង​ការ​ចុះ​ហត្ថលេខា​យក Rodriguez ចេញ​ពី Bernabeu ក្រោយ​មាន​ទាំង​ Arsenal, Inter Milan, Roma និង Marseille ដែល​ចង់​បាន​រូប​គេ។​

អតីត​កីឡាករ​នៅ​ក្លឹប Porto និង Monaco រូប​នេះ បាន​បង្ហាញ​ខ្លួន​តែ​ ៩ ប្រកួត​គត់​ឲ្យ​ក្លឹប Real នា​រដូវ​កាល ២០១៩/២០ ដោយ​រវាង​លោក Ancelotti និង James ក៏​ជា​អ្នក​មាន​ទំនាក់ទំនង​ល្អ​នឹង​គ្នា​ផង​ដែរ ព្រោះ​អ្នក​ទាំង​ពីរ​ធ្លាប់​រួម​អាជីព​ជា​គ្រូ​និង​សិស្ស​កាល​ពី​នៅ Real Madrid និង Bayern Munich៕

ប្រភព៖ Marca