Benzema នឹងបន្ដស្នាក់នៅ​Real Madrid ​ដល់ឆ្នាំ​២០២២

កីឡាករ Karim Benzema នឹងបន្ដស្នាក់នៅ Real Madrid រហូតដល់ឆ្នាំ ២០២២ បន្ទាប់ពីខ្សែប្រយុទ្ធបារាំងរូបនេះ ឈានដល់កិច្ចព្រមព្រៀងកុងត្រាថ្មីជាមួយក្លឹប។

កុងត្រាថ្មីនេះ នឹងត្រូវបានចុះហត្ថលេខា នៅក្នុងរដូវក្ដៅនេះ ហើយ Benzema នឹងបន្ថែមពេលវេលារួមរស់នៅទឹកដី Santiago Bernbeu មួយឆ្នាំបន្ថែមទៀត ជាមួយនឹងក្លឹបអធិរាជស ខណៈដែលកុងត្រាបច្ចុប្បន្ន នឹងផុតកំណត់នៅឆ្នាំ ២០២១។

​បច្ចុប្បន្ន Benzema មិនចង់បន្ដកុងត្រារយៈពេលវែង ជាមួយនឹងក្លឹបឡើយ ដោយបច្ចុប្បន្នរូបគេមានវ័យ៣២ឆ្នាំ ហើយនៅពេលដែលកុងត្រា នៅក្នុងឆ្នាំ ២០២២ បញ្ចប់ ខ្សែប្រយុទ្ធរូបនេះ នឹងមានវ័យ៣៤ឆ្នាំ។

គួរបញ្ជាក់ថា ទំនាក់ទំនងរវាង Benzema ជាមួយនឹងក្លឹប ពិតជាមិនជាមិនធម្មតា ដោយប្រធានក្លឹបលោក Florentino Perez និង គ្រូបង្វឹក Zinedine Zidane បានផ្ដល់ទំនុកចិត្តខ្ពស់ ដល់កីឡាករលេខ៩រូបនេះ៕

ប្រភព៖ Marca