ចូលរួមរំលែក​ទុក្ខ!​ លោក​ស៊ិន​ សេដ្ឋ​កុល​ ចៅ​ប្រុស​បង្កេីត​អធិ​រាជ​សំឡេង​មាស​ ស៊ិន​ ស៊ីសាមុត​ បាន​ទទួល​មរណ​ភាព​ហេីយនៅ​មុន​នេះ​បន្តិច បន្ទាប់​ពី​រូប​លោកឡេីង​សម្ពាធ​ឈាម​ខ្លាំង បណ្តាល​អោយ​ដាច់​សរ​សៃ​ឈាម​ខួរ​ក្បាល
ព័ត៌មាន
519

ភ្នំពេញ៖ យោងតាមសេចក្តី​រាយ​ការណ៍ព័ត៌​មាន​​បឋម​ លោក​ស៊ិន​ សេដ្ឋ​កុល​ ចៅ​ប្រុស​បង្កេីត​អធិ​រាជ​សំឡេង​មាស​ ស៊ិន​ ស៊ីសាមុត​ បាន​ទទួល​មរណ​ភាព​ហេីយនៅ​មុន​នេះ​បន្តិច​ បន្ទាប់​ពី​រូប​លោក​ឡេីង​សម្ពាធ​ឈាម​ខ្លាំង​ បណ្តាល​អោយ​ដាច់​សរ​សៃ​ឈាម​ខួរ​ក្បាល​ ។ ភ្លាម​ៗ​ត្រូវ​បាន​ក្រុម​គ្រួសារ​នាំ​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​រុស្ស៊ី​ តែ​ជា​អកុសល​មិន​អាច​សង្គ្រោះ​បាន​ ។

ខណៈនេះ​សព​ត្រូវ​បាន​សាច់​ញាតិ​ដឹក​យក​ទៅ​តម្កល់​ទុកនៅ​គេហ​ដ្ឋាន​ ដែល​ស្ថិត​នៅ​ក្នុង​សង្កាត់​ចាក់​អង្រែ​លេី​ ខណ្ឌ​មាន​ជ័យ​ រាជ​ធានី​ភ្នំពេញ​។