Chelseaយកឈ្នះម្ចាស់ផ្ទះArsenal ខណៈការ​ប៉ះ​ទង្គិច​គ្នា​ច្រើនរហូតមាន​កាត​លឿង​ដល់​ទៅ​៩

Chelsea បានយកឈ្នះលើក្រុមម្ចាស់ផ្ទះArsenal ដោយក្នុងលទ្ធផល​២-១​កាល​ពី​យប់​មិញ ខណៈ​ដែល​ការ​ប្រកួត​នេះ​​មាន​ការ​ប៉ះ​ទង្គិច​គ្នា​ច្រើន​មាន​កាត​លឿង​ដល់​ទៅ​៩ឯណោះ។

គួរជម្រាបថា ខ្សែ​ប្រយុទ្ធ Pierre-Emerick Aubameyang ជា​អ្នក​រក​គ្រាប់​​ដំបូង​ឲ្យ​Arsenal តាំង​ពី​នាទីទី​១៣។ ប៉ុន្តែ​ចុងម៉ោង​ ក្រុម​​ខោខៀវChelsea រក​បាន​សង​២​គ្រាប់​វិញ​។

​​ការ​ប្រកួតនេះ ពិតជាមានការ​ប៉ះ​ទង្គិច​គ្នា​ច្រើនមែនទែនម្តង ​រហូត​​​ម្ចាស់​ផ្ទះArsenal​ទទួល​បាន​កាត​លឿង​​៥ ឯ​ភ្ញៀវ​Chelseaទទួលបាន​៤ ហើយបរាជ័យ​នេះ​ធ្វើ​ឲ្យ Arsenal ដែល​​​ដឹក​នាំ​ដោយ​លោក Mikel Arteta ធ្លាក់​ទៅ​លេខ​១២ ស្របពេល Chelsea នៅ​លេខ​៤​ដដែល៕

ប្រភព៖ BBC