Haaland ដាក់ពាក្យមួយម៉ាត់ អាចធ្វើឲ្យMan Utdចុកឈាម ក្រោយចូលរួមជាមួយDortmund

ក្លឹប​អាល្លឺម៉ង់ Borussia Dortmund ​បាន​ប្រកាស​ ពួក​គេ​ទិញ​បាន​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង Erling Braut Haaland ពី​ក្លឹប Red Bull Salzburg ក្នុង​តម្លៃ​​ទិញ​ផ្ដាច់​កុងត្រា​២០​លាន​អឺរ៉ូ។

កីឡាករ​វ័យ​១៩​ឆ្នាំ​​សញ្ជាតិ​ន័រវែស​ បាន​ចុះ​កុងត្រា​ជាមួយ​ Dortmun ដល់​ឆ្នាំ​២០២៤។ Haaland រក​បាន​១៦​គ្រាប់​ក្នុង​ការ​ប្រកួត​ខ្លួន​១៤​ប្រកួត​ក្នុង​លីគ​កំពូល​របស់​អូទ្រីស​ក្នុង​រដូវ​កាល​នេះ និង​៨​គ្រាប់​នៅ Champions League ឈរ​លេខ​២​ជា​អ្នក​ទាត់​ចូល​ទី​ច្រើន​ជាង​គេ​ក្នុង​ព្រឹត្តិការណ៍​នេះ។

ពាក្យ​លេច​ឭ​ជា​ច្រើន Haaland អាច​នឹង​ផ្លាស់​ទៅ​ Manchester United ឬ Juventus មុន​ចូល​រួម​ជាមួយ Dortmund។ ទាក់ទិន​នឹង​រឿង​នេះ Haaland លើក​ឡើង​ថា វា​គឺ​ជា​អារម្មណ៍​​ត្រឹមត្រូវ​តាំង​ពី​ដំបូង​ដែល​គេ​សម្រេច​ចិត្ត​ថា​នឹង​មក Dortmund និង​លេង​ក្នុង​បរិយាកាស​មិន​គួរ​ឲ្យ​ជឿ​ចំពោះ​មុខ​អ្នក​គាំទ្រ​ជាង​៨​ម៉ឺន​នាក់៕

ប្រភព៖ BBC