ទើបភ្ជាប់ពាក្យហើយថ្មីៗ ពេជ្រ សូលីកា ក្លាយជាម្តាយគេហើយ (មានវីដេអូ)
កម្សាន្ត
129

មហាជនជាច្រើន ពិតជាបានជ្រាបហើយអំពីប្រជាប្រិយ៍ភាពរបស់តារាចម្រៀងស្រីវ័យក្មេង ពេជ្រ សូលីកា ដែលទើបតែភ្ជាប់ពាក្យជាមួយនឹងគូស្នេហ៍ទើបតែហើយថ្មីៗនេះ ។

គូស្នេហ៍មួយនេះ ហាក់បីដូចជាទទួលរងព្យុះភ្លៀងនៅក្នុងជីវិត ហើយទើបតែស្ងប់ស្ងាត់មួយរយៈពេល។

ដោយឡែកនៅថ្ងៃទី២៥ ខែធ្នូឆ្នាំ២០១៩ នេះដែរ នៅក្នុងបណ្ដាញសង្គមបានមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងទៅលើរឿងរបស់តារាស្រីរូបនេះសារជាថ្មីម្តងទៀត ដោយនាងមានទម្ងន់ ។

ការភ្ញាក់ផ្អើលនេះ កើតឡើងក្រោយគូដណ្តឹងរបស់នាង បានបង្ហោះរូបថតមួយសន្លឹក ពីការឆ្លុះអេកូរបស់ទារកនៅក្នុងផ្ទៃដែលទើបតែចាប់កំណើត ទៅក្នុងបណ្តាញ អ៊ីនស្ត្រាក្រាម រហូតមានការភ្ញាក់ផ្អើលខ្លាំងតែម្តង៕