កំណាព្យ«បេះដូងដំរី» របស់​មាស សុខសោភា អានហើយចង់ស្រក់ទឹកភ្នែក...!!
កម្សាន្ត
150

យោងតាមការគណនីផេកហ្វេសប៊ុក របស់តារាចម្រៀង មាស សុខសោភា បានបង្ហោះទាំងស្រុងថា៖ 

«បេះដូងដំរី ខ្លួនខ្ញុំធំពិតតែចិត្តខ្ញុំស្លូត ខ្ញុំគឺជាពូជរក្សាសាវតារ ទោះបីខ្ញុំខ្លាំងប្រៀបបានយក្សា ខ្ញុំយកផលាធ្វើជាចំណី។

ខ្ញុំធ្លាប់មានយសរស់អមអង្គក្សត្រ ទីនាំងប្រថាប់ការពារក្សត្រថ្លៃ ចូលច្បាំងប្រយុទ្ធរក្សាទឹកដី ដណ្តើមយកជ័យដើម្បីខេមរា។

ខ្ញុំធ្លាប់ចូលរួមកសាងអង្គរ ភស្តុតាងបវរនៃពង្សសាវតារ រូបខ្ញុំបានឆ្លាក់លើប្រាសាទប្រា ពូជខ្មែរដូនតាចារជាស្នាដៃ។

ស្រុកគេជឿនលឿនគេភ្លេចខ្ញុំហើយ គេហាក់កន្តើយហាក់លែងប្រណី អោយខ្ញុំឯកាកណ្តាលព្រឹក្សព្រៃ គេឲ្យខ្ញុំក្ស័យដើម្បីតែភ្លុក។

ពូជខ្ញុំធ្លាក់ចុះបង់អស់គ្រួសារ នឹកឡើងខ្លោចផ្សាឱរាខ្ញុំចុក ថ្ងៃនេះខ្ញុំនៅមិនដឹងថ្ងៃមុខ អាចនៅរួមសុខទុក្ខដល់ពេលណា។

ទឹកភ្នែកខ្ញុំស្រក់សម្លេងខ្ញុំហៅ ពូជខ្មែរកូនចៅសូមអ្នកករុណា រក្សាខ្ញុំផងសត្វមានមេត្តា តពង្សសាវតារពូជដំរីខ្មែរ»

តាមរយៈមូលនិធិបេះដូងមាស សុខសោភា #MeassoksopheaHeartFoundation សូមចូលរួមលើកទឹកចិត្ត និងឧបត្ថម្ភដល់ elephant valley project ចំនួន USD 1000 ដែលនេះជាមូលនិធិដែលនាងខ្ញុំទទួលបានពីសប្បុរសជន បងប្អូនកាណាដា និងបងប្អូនខ្មែរនៅកាណាដា នៅពេលដែលនាងខ្ញុំបានទៅសម្តែងនៅទីនោះកាលពីពេលថ្មីៗនេះ នាងខ្ញុំសូមចែករំលែកកុសលទាំងនេះដល់បងប្អូនសប្បុជនទាំងអស់ដែលចូលរួមជាមួយនាងខ្ញុំដូចគ្នា។

​សម្រាប់បងប្អូនដែលមានបំណងចង់ចូលរួមឧបត្ថម្ភដល់ elephant valley projectសូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ 099696041៕ សូមអរគុណ!!