កម្លាំងរដ្ឋបាលព្រៃឈើ និងកម្លាំងអាវុធហត្ថក្រុងក្រចេះ ចុះបង្រ្កាបរថយន្ដសាំងយ៉ុងកែច្នៃដឹកឈើចំនួន៣គ្រឿងលាក់ទុកនៅព្រៃក្រោយផ្ទះពលរដ្ឋ
ព័ត៌មាន
49

ខេត្តក្រចេះ៖ កម្លាំងចម្រុះដឹកនាំដោយលោកជា សុភក្រ័ ព្រះរាជអាជ្ញារង នៅរសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ បានចុះបង្រ្កាបរថយន្ដសាំងយ៉ុង កែច្នៃដឹកឈើចំនួន ៣គ្រឿង ដែលលាក់ទុកក្នុងព្រៃខាងក្រោយផ្ទះប្រជាពលរដ្ឋ ស្ថិតនៅក្នុងសង្កាត់ក្រចេះ ក្រុងក្រចេះ។

ប្រតិបត្តិការខាងលើនេះ មានការចូលរួមដោយ ផ្នែករដ្ឋបាលព្រៃឈើក្រចេះ សង្កាត់រដ្ឋបាលព្រៃឈើថ្មក្រែ កម្លាំងអាវុធហត្តក្រុងក្រចេះ ព្រមទាំងលោកព្រះរាជអាជ្ញារងផងដែរ បានចុះបង្រ្កាបបានរថយន្ដសាំងយ៉ុងកែច្នៃដឹកឈើប្រភេទគ្រឿងផ្ទះ ចំនួន៣គ្រឿង ដែលលាក់ទុកក្នុងព្រៃក្រោយផ្ទះប្រជាពលរដ្ឋ តែមិនស្គាល់អត្តសញ្ញាណម្ចាស់ឈើនោះទេ ប្រហែលជាពួកគេរត់បាត់អស់មុនពេលកម្លាំងចុះទៅដល់។

បច្ចុប្បន្ន ឈើ និងរថយន្ដទាំង៣គ្រឿង ត្រូវកម្លាំងនាំយកទៅរក្សាទុកនៅស្ថានីយបណ្ដុះកូនឈើខ្សា ដើម្បីធ្វើការវាស់វែង និងចាត់ការតាមច្បាប់រដ្ឋបាលព្រៃឈើ៕