បុរសម្នាក់បានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម បន្ទាប់ពីជិះម៉ូតូទៅបុកពីក្រោយរថយន្តខូចចតនៅលើចញ្ចើមផ្លូវ
ព័ត៌មាន
45

ស្វាយរៀង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងដោយបុរសម្នាក់ជិះម៉ូតូ ទៅបុកពីក្រោយរថយន្ត បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម ស្ថិតតាមបណ្ដោយផ្លូវលេខ១ ចន្លោះគីឡូម៉ែត្រ១០៩-១១០ ភូមិនារាទេន ឃុំឈើទាល ស្រុកស្វាយជ្រំ ។

បើតាមប្រភពព័ត៌មានបានឲ្យដឹងថា មានរថយន្តមួយគ្រឿង ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌សលាយក្រហម ពាក់ស្លាកលេខ តួក្រោយ ភ្នំពេញ 4A-7586 លេខក្បាល ភ្នំពេញ 3C-8496  បានខូចរួចចតនៅលើចញ្ចើមផ្លូវ ស្រាប់តែមានម៉ូតូម៉ាក សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខ ភ្នំពេញ 1CF-0020 អ្នកបើកបរឈ្មោះ ង៉ុល រិក ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរ កសិករ រស់នៅភូមិដូនលែប ឃុំគោកព្រីង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង មិនពាក់មួកសុវត្ថិភាព បានបុកពីក្រោយពេញទំហឹងបណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម។

ក្រោយពេលកើតហេតុសមត្ថកិច្ច ចុះវាស់វែងយកវត្ថុតាងទៅរក្សាទុក នៅអធិការដ្ឋាននរគបាលស្រុកស្វាយជ្រំ ដើម្បីកសាងសំណុំរឿងដោះស្រាយតាមនីតិវិធី រីឯសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕