ប្រេះដីបាក់ស្រុតផ្ទះប្រជាពលរដ្ឋ៤ខ្នង ចូលក្នុងទន្លេ ទាំងកណ្តាលយប់
ព័ត៌មាន
839

ខេត្តព្រៃ​វែង៖ មានករណីគ្រោះធម្មជាតិ ប្រេះស្រុតដីច្រាំងទន្លេ នៅវេលាម៉ោង១យប់ ឈានចូលថ្ងៃទី០៧ ខែធ្នួ ឆ្នាំ២០១៩ នៅចំណុចភូមិប្រាសាទកើត ឃុំបន្លិចប្រាសាទ ស្រុកពាមរក៍ ខេត្តព្រៃវែង ដែលបានប្រេះស្រុតច្រាំងទន្លេ ប្រវែងប្រមាណជា ៧០ម៉េត្រ បណ្ដាលអោយបាក់ស្រុតផ្ទះប្រជាពលរដ្ឋចំនួន ០៤ខ្នង មានដូចខាងក្រោម ៖

១-ឈ្មោះ អ៊ឹម សុភណ្ឌ័ ភេទប្រុស អាយុ៣០ឆ្នាំ មានសមាជិកចំនួន ០៤នាក់ ស្រី០១នាក់ ផ្ទះសង់ពីឈើ ប្រក់ស៊ីប្រូ ទំហំ៦ម៉ែត្រ×៨ម៉ែត្រ.

២-ឈ្មោះ ឆេង វណ្ណី ភេទប្រុស អាយុ ២៧ឆ្នាំ មានសមាជិកចំនួន ០៣នាក់ ស្រី០១នាក់ ផ្ទះសង់ពីបេតុង ប្រក់ដែក ទំហំ៤ម៉ែត្រ×៦ម៉ែត្រ.

៣/ឈ្មោះ ជ័យ ចន្នី ភេទប្រុស អាយុ ៥៩ឆ្នាំ មានសមាជិកចំនួន ០៣នាក់ ស្រី០២នាក់ ផ្ទះសង់ពីបេតុង ដែក ប្រក់សង្គ័សីទំហំ៥ម៉ែត្រ×៧ម៉ែត្រ.

៤-ឈ្មោះ ស្រាន ដេត ភេទប្រុស អាយុ៣៩ឆ្នាំ មានសមាជិកចំនួន០៥នាក់ ស្រី០៣នាក់ ផ្ទះសង់ពីឈើ ប្រក់ដែក ទំហំ៥ម៉ែត្រ×៦ម៉ែត្រ.

នៅក្នុងករណីប្រេះស្រុតច្រាំងទន្លេនេះ ពុំបណ្ដាលអោយមានគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋឡើយ។

បច្ចុប្បន្នសមត្ថកិច្ចបានសហការណ៍ជាមួយម្ចាស់ផ្ទះ និងប្រជាពលរដ្ឋ រួមគ្នាដើម្បីជួយរុះរើផ្ទះទាំង៤ខ្នងនោះហើយ ៕