គួរឲ្យសង្វេគណាស់!!! ប្តីប្រពន្ធ២នាក់ ឆក់ខ្សែភ្លើងស្លាប់ជាប់គ្នាយ៉ាងអាណោចអាធ័ម ក្នុងបន្ទាប់ទឹកផ្ទះជួលមួយកន្លែង នៅក្រុងព្រះសីហនុ
ព័ត៌មាន
6.44K

ព្រះសីហនុ៖ មានហេតុការណ៍ដ៏គួរឲ្យរន្ធត់មួយបានកើតឡើង ដោយប្តីប្រពន្ធ២នាក់បានស្លាប់យ៉ាងអាណោចអាធ័ម ក្នុងបន្ទប់ទឹកក្នុងផ្ទះជួលកន្លែង នៅក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ។

សាកសពជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធមាន៖ ប្តីឈ្មោះ សុំ សារ៉ន ភេទប្រុស អាយុ៤១ឆ្នាំ មានស្រុកកំណើត ស្រុកត្រាំកក់ ខេត្តតាកែវ ចំណែកប្រពន្ធមានឈ្មោះ ពៅ ចិន្តា ភេទស្រី អាយុ៣៩ឆ្នាំ មានស្រុកកំណើត ស្រុកត្រាំកក់ ខេត្តតាកែវ ។ ម្ចាស់ផ្ទះជួលឈ្មោះ លឹម សំអឿន ភេទប្រុស អាយុ៦៤ឆ្នាំ មានទីលំនៅ ក្រុមទី១៤ ភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ។

បើតាមប្រភពព័ត៌មានបានឲ្យដឹងថា ២នាក់ប្តីប្រពន្ធ គឺជាបុគ្គលិកផ្នែកអនាមយ័ក្នុងកាសុីណូមួយនៅក្រុងព្រះសីហនុ គេប្រទះឃើញស្លាប់ក្នុងបន្ទប់ទឹកទាំង២នាក់ នៅផ្ទះជួលកន្លែងជនរងគ្រោះស្នាក់នៅក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ ម្តុំមុខរោងចក្រញូស្តារ ដែលតាមសន្និដ្ឋានថាជនរងគ្រោះទំនងជាស្លាប់ដោយឆក់ខ្សែភ្លើង តាំងពីព្រឹកព្រលឹមថ្ងៃ៧ ខែធ្នូ ឆ្នាំ២០១៩នេះ រហូតមកល្ងាចថ្ងៃដដែលទើបមានការភ្ញាក់ផ្អើលពីពលរដ្ឋអ្នកជិតខាង រួចរាយការណ៍ជូនសមត្ថកិច្ចចុះពិនិត្យធ្វើកោសល្យវិច្ចយ័ ។ ក្រោយធ្វើកោសល្យវិច្ចយ័រួចសមត្ថកិច្ចបញ្ជាក់ថា ជនរងគ្រោះជាប្តី~ប្រពន្ធ ទាំង០២នាក់ពិតជា ស្លាប់ ដោយសារឆក់ចរន្តអគ្គីសនីប្រាកដមែន ក្នុងនោះអាចដំបូងមានម្នាក់ឆក់មុន ហើយម្នាក់ទៀតចូលទៅជួយ ទើបឆ្លងឆក់ស្លាប់ទាំង២ ។

សមត្ថកិច្ចបានបញ្ជាក់ថា សពជនរងគ្រោះជាប្តី~ប្រពន្ធ ទាំង០២នាក់ខាងលើ ពិតជា ស្លាប់ ដោយសារឆក់ចរន្តអគ្គីសនីប្រាកដមែន។ 

ក្រោយពិនិត្យរួច សាកសពបានប្រគល់ឲ្យ គ្រួសារយកទៅធ្វើបណ្យតាមប្រពៃណីយ៍នៅឯស្រុកកំណើត៕