រថយន្តធុនធំបត់មិនប្រយ័ត្ន ស្របពេលម៉ូតូមកវ៉ាក់អើទៅបុកពីចំហៀងកង់ក្រោយពេញទំហឹង បណ្តាលរងរបួសធ្ងន់ស្រាលមនុស្ស៣នាក់
ព័ត៌មាន
325

ភ្នំពេញ៖ មនុស្សប្រុសស្រី ៣នាក់ រងរបួសធ្ងន់ស្រាល ក្រោយជិះម៉ូតូទៅបុកពីចំហៀងកង់រថយន្តធុនធំកំពុងបត់ស្តាំមិនប្រយ័ត្នពេញទំហឹង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពី វេលាម៉ោង ៦និង៤៥នាទីយប់ ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតត្រង់ចំណុចមុខសួនវឌ្ឍន:២ លើផ្លូវជាតិលេខ៣ ភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ម៉ូតូម៉ាក Honda dream C125 ព៌ណខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CU-5695 

អ្នកទាំង៣ មានទីលំនៅ ភូមិគងណយ សង្កាត់គងណយ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ រថយន្តម៉ាក HYUNDAI ព៌ណទឹកប្រាក់ ស្លាក់លេខ ព្រៃវែង 3A-1213 អ្នកបើកបរឈ្មោះ ភុំ សាបាន ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរបើកបររថយន្ត មានទីលំនូវភូមិព្រៃសំណាញ់ ឃុំសំរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង (ពុំមានរបួសឃាត់ខ្លួន) បានធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង រួចបត់ទៅស្តាំ លុះមកដល់ចំណុចកើតហេតុក៏មានម៉ូតូម៉ាក Honda dream C125 ព៌ណខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CU-5695 មកបុកចំកង់ក្រោយចំហៀងខាងស្តាំ ដែលកំពុងធ្វើដំណើរស្របទិសគ្នា បណ្តាលឲ្យដួលបោក ភាគីម៉ូតូរងរបួសមានឈ្មោះ តេង រតន: ភេទប្រុស អាយុ ២៨ឆ្នាំ មុខគ្រូបង្រៀនបច្ចេកទេសអគ្គិសនី ជាអ្នកបើកបរ (រងរបួសធ្ងន់បញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរព្រះកុសម:) អ្នករួមដំណើរទី១/ឈ្មោះ ផេង សុធារ៉ា ភេទស្រី អាយុ ២៩ឆ្នាំ មុខរបរគ្រូពេទ្យ (រងបួសស្រាលបញ្ជូនទៅសម្រាកនៅគ្លីនិចឯកជនក្បែរផ្ទះ) អ្នករួមដំណើរទី២/ឈ្មោះ ណៃ សេងហាក់ ភេទប្រុស អាយុ ៣ឆ្នាំ មុខរបរក្នុងបន្ទុក(រងរបួសស្រាលបញ្ជូនទៅសម្រាកព្យាបាលនៅគ្លីនិចឯកជនក្បែរផ្ទះ) ។ 

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញ ចុះដល់ទីតាំងធ្វើការវាស់វែង យកវត្ថុតាងប្រគល់ឲ្យការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងដោះស្រាយតាមនីតិវិធី៕