ជនជាតិចិនលួចបើកល្បែងស៊ីសងខុសច្បាប់ តាមប្រព័ន្ធអ៊ិនធើណិត ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលក្រុងសៀមរាប ធ្វើការបង្ក្រាបនិងឃាត់ខ្លួនមនុស្ស០៩នាក់ រួមទាំងវត្ថុតាងមួយចំនួន
ព័ត៌មាន
250

សៀមរាប៖ កម្លាំងនគរបាលការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី សហការជាមួយ កម្លាំងអធិការដ្ឋាននគរបាលក្រុងសៀមរាប ប៉ុស្តិ៍នគរបាលរដ្ឋបាល សង្កាត់ស្វាយដង្គំ ដឹកនាំសម្របសម្រួលនីតិវិធី ដោយលោក ជួន សុបញ្ញា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាប នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ៣និង០០នាទី បានបើកប្រតិបត្តិការចុះបង្រ្កាបករណីបើកល្បែងស៊ីសងខុសច្បាប់ តាមប្រព័ន្ធអ៊ិនធើណិត ត្រង់ចំណុចផ្ទះជួល ភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ឃាត់ខ្លួនជនសង្ស័យចំនួន ៩នាក់។

ជនសង្ស័យទាំង ៩នាក់នេះ ដែលត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនខាងលើនេះមាន៖

១- ZHANG LINYANG ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិ ចិន។

២- HU TIANYI ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិ ចិន។

៣- CHEN RUNPING ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិ ចិន។

៤- GUO PENGKUN ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិ ចិន។

៥- SUN YUANMIN ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិ ចិន។

៦- CAO YANGYANG ភេទស្រី អាយុ ២៨ឆ្នាំ ជនជាតិ ចិន។

៧- QIN PANDONG ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិ ចិន។

៨- WANG CHICHENG ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិ ចិន។

៩- JIA YANG ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិ ចិន។

ក្នុងនោះដែរ សមត្ថកិច្ចបានធ្វើការដកហូតវត្ថុតាងរួមមាន៖

-កុំព្យូទ័រយួរដៃ ០៣គ្រឿង

-ទូរស័ព្ទដៃ ០៦គ្រឿង និងសម្ភារ:មួយចំនួនទៀត។

ក្រោយឃាត់ខ្លួនជនសង្ស័យទាំង ៩នាក់នេះ កំពុងស្ថិតក្នុងការសាកសួរបន្ត នៅការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប៕