អគារខារ៉ាអូខេ អ៊ីមភឺរៀល ត្រូវអគ្គិភ័យឆាបឆេះទាំងព្រឹកប្រលឹម ផ្អើលរថយន្តពន្លត់អគ្គិភ័យចេញអន្តរាគមន៍ជាច្រើនគ្រឿង (មានវិដេអូ)
ព័ត៌មាន
653

ភ្នំពេញ៖ មានករណីអគ្គីភ័យឆេះអគារខារ៉ាអូខេមួយកន្លែង យ៉ាងសន្ធៅសន្ធៅ ផ្អើលប្រជាពលរដ្ឋនិងសមត្ថកិច្ចចេញរថយន្តពន្លត់អគ្គិភ័យអន្តរាគមន៍ជាច្រើនគ្រឿង នាវេលាម៉ោង ០៤:៥០នាទីទាប់ភ្លឺថ្ងៃអាទិត្យ ទី០៨ ខែធ្នូ ឆ្នាំ២០១៩នេះ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ ភូមិបឹងឈូក សង្កាត់និរោធន៍ខណ្ឌច្បារអំពៅ ។

បើតាមសមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា ម្ចាស់ឈ្មោះ​ :​ ប៊ុន សេង ភេទប្រុស អាយុ ៣២ ឆ្នាំ សញ្ជាតិ ខ្មែរ ។

-​ មុខរបរ​ :​ មេការ ។

-​ ប្រភេទសំណង់​ :​ អគារខារ៉ាអូខេ។

-​ ឆេះខូចខាត:ឆេះបន្ទប់ទំហំ០៥មx០៨មនិងសំភារះ១ចំនួននៅក្នុងបន្ទប់ខារ៉ាអូខេនឹងពុំបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកនៅក្បែរខាងឡេីយ​ ។

ក្នុងគ្រោះអគ្គិភ័យខាងលើនេះ សមត្ថកិច្ចបានប្រើប្រាស់ រថយន្តការិ.​អគ្គិភ័យ​ :​ ចំនួន​ ០៩ គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន​ ០៨ឡាន​ ស្មេីនឹង​ ៣២ម៉ែត្រគូប​។ រថយន្តជំនួយក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន​ ០១ គ្រឿង​ ប្រេីប្រាស់ទឹកអស់ចំនួន​ ០១ឡាន​ ស្មេីនឹង​ 0៦ ម៉ែត្រគូប​ ។ រថយន្តជំនួយក្រសួងមហាផ្ទៃចំនួន​ ០២គ្រឿង​ ប្រេីប្រាស់ទឹកអស់ចំនួន​ ០២​ ស្មេីនឹង​ ១២ ម៉ែត្រគូប​ ។ រថយន្តជំនួយបុរីប៉េងហួតចំនួន​ ០២ គ្រឿង​ ប្រេីប្រាស់ទឹកអស់ចំនួន​ ០១ឡាន​ ស្មើនឹង០៦គូប។ រថយន្តជំនួយសាលាខ័ណ្ឌច្បារអំពៅចំនួន​ ០១ គ្រឿង​ ប្រេីប្រាស់ទឹកអស់ចំនួន​ ០១ឡាន​ ស្មេីនឹង​ 0៦ ម៉ែត្រគូប​ ។ ហើយត្រូវបានរលត់ទៅវិញ​នៅវេលាម៉ោង​០៥:៣០នាទីថ្ងៃដដែល ៕