ប្តីចិត្តសឿង! ទាញកាំបិតបុ័ងតោវាយប្រពន្ធ ត្រូវសមត្ថកិច្ចចាប់វាយខ្នោះ
ព័ត៌មាន
453

ខេត្តក្រចេះ៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ពាក់ព័ន្ធនឹង​ករណីហិង្សាក្នុងគ្រួសារយកកាំបិតបុ័ងតោ​វាយប្រពន្ធ បណ្តាលឲ្យរងរបួសជាំភ្លៅ។

​ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១២និង៤៥នាទីថ្ងៃត្រង់ ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតនៅភូមិចង្ហប ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ។

សមត្ថកិច្ចបានឲ្យដឹងថា ​​ជនសង្ស័យមានឈ្មោះ យ៉ែម ឌី ភេទប្រុស អាយុ​២៧ឆ្នាំ (ត្រូវជាប្ដី)​។ ចំណែកជនរងគ្រោះឈ្មោះ ផ.ប.ផ ភេទស្រី អាយុ​៣០ឆ្នាំ(ប្រពន្ធ)។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ដើម្បីធ្វើការសាកសួរ ដើម្បីចាត់ការបន្តតាម​នីតិវិធីច្បាប់៕