រថយន្តឡិចស៊ីស ផ្តាច់ជីវិតគ្រូបង្រៀនម្នាក់យ៉ាងរន្ធត់ លើផ្លូវជាតិលេខ១
ព័ត៌មាន
2.48K

ស្វាយរៀង៖ គ្រូបង្រៀនម្នាក់ជិះម៉ូតូតាមដងផ្លូវ ត្រូវបានរថយន្តឡិចស៊ីស RX300 បុកស្លាប់យ៉ាងរន្ធត់ភ្លាមៗនៅនឹងកន្លែង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៧និង៣០នាទីយប់ ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩លើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ១២៨-១២៩ ភូមិថ្មី សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

ប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់មានឈ្មោះ នង ចិន្ត្រា ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរគ្រូបង្រៀន រស់នៅភូមិព្រៃរំដួល ឃុំប្រសូត្រ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

មុនពេលកើតហេតុ គេរថយន្តម៉ាកឡិចស៊ីស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2W-4609 ធ្វើដំណើរពីកើតទៅលិច ក្នុងល្បឿនលឿន លុះដល់ចំណុចកើតហេតុ បុកម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង 1G-6982 ដែលកំពុងជិះដោយគ្រូបង្រៀនម្នាក់ បណ្តាលឲ្យបោកក្បាលស្លាប់យ៉ាងរន្ធត់ភ្លាមៗតែម្តង។

ក្រោយកើតហេតុសមត្ថកិច្ចបានប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី និងវាស់វែង យកវត្ថុតាងទៅរក្សាទុក រង់ចាំដោះស្រាយគ្នាតាមច្បាប់បន្តទៀត៕