អកហ្សឺរថយន្តនៅខាងមុខ រថយន្តក្រឡុកស៊ីម៉ង់តិ៍បើកធ្លាក់ប្រឡាយ
ព័ត៌មាន
265

ភ្នំពេញ៖ រថយន្តក្រឡុកស៊ីម៉ង់តិ៍ មួយគ្រឿង បើ្បរមិនប្រយត្ន័ អកហ្សឺរថយន្ត២គ្រឿងទៀត ជ្រុលធ្លាក់ពីលើផ្លូវ ចូលប្រឡាយ រងការខូចខាត សំណាងណាស់គ្មាននរណាម្នាក់ រងរបួសនោះទេ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងជិត២រសៀល ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៩ តាមបណ្តោយមហាវិថីឈ្នះឈ្នះ ភូមិកប់ស្រូវតូច សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

មុនពេលកើតហេតុ គេឃើញរថយន្តមិនចាំម៉ាក ២គ្រឿង បានបើកប៉ះគ្នានៅខាងមុខ ពេលនោះក៏មានរថយន្តក្រឡុកស៊ីម៉ងតិ៍បើកលឿនពីលិចទៅកើត អកហ្សើ ក៏បួងចង្កួតមកឆ្វេងដៃឡើងខឿនទ្រូងផ្លូវ ធ្លាក់ប្រឡាយតែម្តង ប៉ុន្តែសំណាងណាស់គ្មាននរណាម្នាក់ រងរបួសនោះឡើយ ៕