មហាជនរិះគន់ខ្លាំងទៅលើក្រុមតារាល្បីៗប្រចាំស្រុកខ្មែរជាច្រើននាក់ ដែលថតផុសផ្សាយស្រាបៀរកម្ពុជាយ៉ាងផុសផុល ដោយមិនគិតពីកូនខ្មែរ...
កម្សាន្ត
4.8K

ភ្នំពេញ៖ យោងតាមផេករបស់លោក ពេជ្រ ស្រស់ ដែលបានបង្ហោះកាលពីវេលាម៉ោង ១២យប់ឈានចូលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៩ ទាំងស្រុងថា ៖ « ខ្ញុំមិនដឹងថានិយាយអ្វីទៀតនោះទេ ពីព្រោះអ្វីដែលខ្ញុំធ្វើគឺធ្វើអស់ហើយ

នៅតែខ្ញុំឡើងកាន់អំណាចខ្លួនឯងទេ ទើបខ្ញុំអាចបញ្ឈប់សកម្មភាពទាំងនេះបាន។ កូនខ្មែរអើយឈប់ល្ងង់នឹងគ្រឿងស្រវឹងទៀតទៅ ពួកតារាគេមិនងាប់ដោយសារគ្រឿងស្រវឹងនោះទេ ព្រោះពួកគេគិតពីសុខភាពរបស់ពួកគេខ្លាំងណាស់ ពួកគេឈឺតិចតួច គឺពួកគេទៅពេទ្យស្រុកក្រៅហើយ ចុះបងប្អូនអ្នកផឹកស្រាវិញ ពេលឈឺទៅពេទ្យណាដែរ ?

ខ្ញុំនឹងតស៊ូឲ្យដល់ទីបញ្ចប់ ដើម្បីបង្រួមការផ្សព្វផ្សាយគ្រឿងស្រវឹងនៅកម្ពុជា។ ពេជ្រ ស្រស់ 06/12/2019 » ។​

សូមបញ្ជាក់ផងដែរថា ក្នុងពេលថ្មីនេះ មហាជនជាច្រើនបានប្រតិកម្មនិងហួសចិត្តខ្លាំង ចំពោះ តារាល្បីៗជាច្រើនដួង បាននាំគ្នាបង្ហោះរូបរបស់ខ្លួន ដោយភ្ជាប់មកជាមួយនិងកំប៉ុងស្រាបៀរកម្ពុជា ជួយផ្សព្វផ្សាយនៅតាមផេករបស់ខ្លួន រហូតដល់មហាជនខ្លះបានលើកឡើងថា ដឹងតែលុយ គ្មានខួរគិតទេពួកអាតារាអាចន៍ ,តារាខ្មែរភាគច្រើនថតតែមួយបារីនិងស្រា និយាយលេងចេញហ្មង ថ្នាក់ទី៩មិនទាន់ទេចេះជក់ហើយព្រោះគេឃើញ idol គេជក់ទៅសង្ហារជឿជាក់ , ស៊ូថោកដើម្បីលុយ និងមានជាច្រើនខមមិនទៀតផងដែរ។

សូមបញ្ជាក់ផងដែរថា ដោយសារតែឥទ្ធិពលនៃគ្រឿងស្រវឹង មនុស្សយ៉ាងហោចណាស់ ៥ទៅ៦នាក់ បានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ ដែលបណ្តាលមកពីការសេពគ្រឿងស្រវឹងទាំងនេះ ៕