ម៉ូតូមួយគ្រឿង បើកលឿនមិនប្រយ័ត្នជ្រុលទៅពន្លះរថយន្តកំពុងបត់ឆ្វេង បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៨
ព័ត៌មាន
429

​ព្រៃវែង​៖​ បុរស​ម្នាក់បើក​ម៉ូតូ​ក្នុង​ល្បឿន​លឿន​ជ្រុល​ទៅ​បុក​នឹង​រថយន្ត​១​គ្រឿង​ធ្វើ​ដំណើរ​បញ្ច្រាសទិស​គ្នា​ ដែល​កំពុង​បត់​ឆ្វេង​ បណ្តាលឲ្យរងរបួស​​ធ្ងន់ធ្ងរ​។​

​ហេតុការណ៍គ្រោះថ្នាក់​ចរាចរណ៍​នេះបាន​កើតឡើង​នៅ​វេលា​ម៉ោង​១១​និង​០៥​នាទី​ព្រឹកថ្ងៃ​ទី​០៦​ ខែធ្នូ​ ឆ្នាំ​២០១៩​​ លើ​កំណាត់​ផ្លូវជាតិ​លេខ​៨​  នៅ​ចំណុច​ភូមិ​ក្រចាប​ទី​២​ ឃុំ​ព្រៃខ្លា​ ស្រុក​ស្វាយ​អ​ន្ទ​រ​ ។​

បើតាមប្រភពពីនគរបាល​ចរាចរណ៍​បាន​ឲ្យ​ដឹង​ថា​ រថយន្ត​ម៉ា​កតា​កូ​ម៉ា​ ពណ៌​ទឹកប្រាក់​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2U-6136​ បើកបរ​ដោយ​ឈ្មោះ​ អន​ អឺ​ន​ ភេទ​ប្រុស​ អាយុ​៤៥​ឆ្នាំ​ នៅ​ភូមិ​ក្រចាប​ទី​៣​ ឃុំ​ព្រៃខ្លា​ ស្រុក​ស្វាយ​អ​ន្ទ​រ​ ខេត្តព្រៃវែង​ ធ្វើ​ដំណើរ​ពី​កើត​ទៅ​លិច​ដល់​ចំណុច​កើតហេតុ​ខាងលើ​ បាន​ស៊ី​ញ៉ូ​បត់​ឆ្វេង​ បណ្តាល​ឲ្យ​ម៉ូតូ​ម៉ាក​C125​ ពណ៌​ខ្មៅ​ /​ស៊េរី​ឆ្នាំ​២០១៣​ ពាក់​ស្លាក​លេខ​ភ្នំពេញ​1G-9730​ បើកបរ​ដោយ​ឈ្មោះ​ វ៉ា​ន់​ សុ​ផេ​ត​ ភេទ​ប្រុស​ អាយុ​៤០​ ឆ្នាំ​ នៅ​ភូមិ​ទួល​ស្រម៉រ​ ឃុំ​គង​ជ័យ​ ស្រុក​អូ​រាំង​ឪ​ ខេត្ត​ត្បូងឃ្មុំ​(​រង​របួសធ្ងន់​)​ បណ្តាល​អោយរ​ងរ​បួស​ ជើង​ខាងស្តាំ​ បញ្ជូន​ទៅ​ព្យាបាល​ពេទ្យ​បង្អែក​ថ្លា​វ​ ។​

ក្រោយ​កើតហេតុ​ សមត្ថកិច្ច​ចុះ​វាស់វែង​ និង​នាំ​យក​ម៉ូតូ​និង​រថយន្ត​ទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍​ព្រៃខ្លា​ដើម្បី​អនុវត្ត​តាម​នីតិវិធី​ ៕