Ly Hour Leasing PLC

បុរសវ័យ ២៤ ឆ្នាំម្នាក់ប៉ុនប៉ងធ្វើអត្តឃាតខ្លួនឯងរហូតបានសម្រេច

កោះកុង៖ បុរសម្នាក់ត្រូវបានគេអះអាងថា យកកូនកាំបិតចុងស្រួចចាក់បំពង់កសម្លាប់ខ្លួនឯងដោយមិនដឹងពីមូលហេតុ កំពុងធ្វើឲ្យសមត្ថកិច្ចឈឺក្បាលតាំងព្រឹកនៅក្នុងខេត្តកោះកុង។

ហេតុការណ៍គួរឲ្យព្រឺសម្បុរនេះបានកើតឡើង នៅភូមិ២ សង្កាត់ ដងទង់ ក្រុងខេមរៈភូមិ ខេត្តកោះកុង វេលាម៉ោង៧ និង៤៥នាទី ថ្ងៃទី១៨ ខែមិនា ឆ្នាំ២០១៧។

សមត្តកិច្ចបានឲ្យដឹងថា បុរសដែលសម្រេចចិត្តធ្វើអត្ថឃាតខ្លួនឯងរហូតដល់បានសម្រេចនេះមានឈ្មោះ សែម ហំ អាយុ ២៤ឆ្នាំ មានទីលំនៅកន្លែងកើតហេតុ។

ឪពុករបស់ជនរងគ្រោះបាននិយាយប្រាប់សមត្ថកិច្ចថា កូនគាត់កាលពីម្សិលមិញបានរត់ទៅចងកសម្លាប់ខ្លួនក្នុងព្រៃម្តងរួចមកហើយ តែបានគាត់ទៅជួយ ទាន់ពេល ហើយគាត់បាន យកមកផ្ទះវិញ តាមមើល ១ យប់ដល់ភ្លឺទៀត ដល់ព្រឹកកូនគាត់ បានដើរចេញពីផ្ទះ មកផ្ទះពូវាដូចរាល់ថ្ងៃ ស្រាប់តែម៉ោងកើតហេតុ គេរត់ទៅប្រាប់គាត់ថា កូនគាត់បានធ្វើអត្ថឃាតខ្លួនឯង ស្លាប់បាត់ទៅហើយ។

បន្ទាប់ពីការធ្វើកោសលវិច្ច័យ របស់សមត្ថកិច្ចជំនាញរួចរាល់សមត្ថកិច្ចបានប្រគល់សាកសពរបស់ជនរងគ្រោះទៅឲ្យក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕




អត្ថបទទាក់ទង៖