ចុះបង្ក្រាបផ្ទះមួយកន្លែង រកឃើញសត្វអណ្ដើក ,ពស់សឹងសឿ ,សត្វឆ្មាអស្សោង ,ពស់វែកស្រង៉ែ និងពស់ប្រភេទផ្សេងទៀតជាច្រើនក្បាល
ព័ត៌មាន
860

ពោធិ៍សាត់៖ កម្លាំងកងរាជអាវុធហត្ថ​ ចុះបង្ក្រាបទីតាំងផ្ទះប្រជាពលរដ្ឋមួយកន្លែង ដកហូតបានសត្វព្រៃជាច្រើនក្បាល។

ការចុះបង្ក្រាបនេះធ្វើឡើងកាលពីវេលាម៉ោង២រសៀល ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩ ក្នុងភូមិធ្លាអំពិល ឃុំស្រែស្ដុក ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។

ក្នុងនោះ កម្លាំងកងរាជអាវុធហត្ថ សហការជាមួយកម្លាំងគណបញ្ជាការឯកភាពស្រុកកណ្ដៀង ក្រោមការសម្របសម្រួល ពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានចុះពិនិត្យផ្ទះ ដែលមានម្ចាស់ឈ្មោះ គង់ គុណណា អាយុ៣០ឆ្នាំ និងប្រពន្ធឈ្មោះ ហ៊ន ស៉ីណា អាយុ៣៤ឆ្នាំ រកឃើញសត្វអណ្ដើកចំនួន១៧ក្បាល ទម្ងន់ ១២,០៤គីឡូក្រាម, សត្វពស់សឹងសឿចំនួន០៨ក្បាល ទម្ងន់១២គីឡូក្រាម, សត្វពស់វែកស្រង៉ែចំនួន០៥ក្បាល ទម្ងន់០៧,៣០គីឡូក្រាម, សត្វឆ្មាអស្សោងចំនួន០១ក្បាល ទម្ងន់០៩គីឡូក្រាម, សត្វពស់ត្រីទម្ងន់ចំនួន២៦គីឡូក្រាម និងសត្វពស់វែកចំនួន០២ក្បាលផងទៀង សរុបចំនួន ៥៨,០៦គីឡូក្រាម ប្រគល់ជូនមន្រ្តីជំនាញសង្កាត់រដ្ឋបាលជលផលកណ្ដៀង ដើម្បីចាត់ការបន្ត៕