បង្ក្រាបសង្វៀនជល់មាន់គក ឃាត់ខ្លួនមនុស្ស៥នាកើ ដកហូតម៉ូតូនិងរថយន្ត១២គ្រឿង
ព័ត៌មាន
350

ពោធិ៍សាត់៖ ទីតាំងសង្វៀនមាន់គក ជល់គ្នាភ្នាល់លុយយ៉ាងអណាធិបតេយ្យមួយកន្លែង ត្រូវបានសមត្ថកិច្ចស្រុកវាលវែង ចុះបង្ក្រាប ឃាត់ខ្លួនបានមនុស្សចំនួន៥នាក់ ម៉ូតូ១១គ្រឿង និងរថយន្ត១គ្រឿង រួមទាំងវត្ថុតាងមួយចំនួនទៀត។

ការបង្ក្រាបនេះបានធ្វើឡើងកាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចអូរដេកា ភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។

ជនសង្ស័យដែលឃាត់ខ្លួនបាន ទី១ឈ្មោះ ចន ឌឹម ភេទប្រុស អាយុ ៦២ឆ្នាំ ម្ចាស់ទីតាំង(សង្វៀន) , ទី២ ឈ្មោះ ប៊ន ពិសិទ្ធ ភេទប្រុស អាយុ ៣១ឆ្នាំ , ទី៣ ប៊ន ចាន់ណា ភេទប្រុស អាយុ ៤៩ឆ្នាំ , ទី៤ ឈ្មោះ យឹង ចាន់ថន ភេទប្រុស អាយុ ២៨ឆ្នាំ និងទី៥ ឈ្មោះ ម៉ក់ អ៊ូច ភេទប្រុស អាយុ ៤៨ឆ្នាំ។

ក្នុងនោះសមត្ថកិច្ចដកហូតបាន ម៉ូតូចំនួន ១១គ្រឿង រថយន្ដម៉ាក កាមរី១គ្រឿង ,មាន់គក០៣ក្បាល , ស្បែកជើងចំនួន ១២គូ, កន្រ្តក់ជ័រចំនួន ០៣ , ជញ្ជីងសម្រាប់ថ្លឹងសត្វមានចំនួន ០១គ្រឿង,ស៊ុំសម្រាប់ក្រុងសត្វមានចំនួន ០២ ។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកវាលវែងដើម្បីចាត់ការតាមច្បាប់បន្តទៀត៕