ចាប់ខ្លួនមនុស្ស៤នាក់ ដកហូតបានថ្នាំញៀន២៩កញ្ចប់
ព័ត៌មាន
286

កំពង់ចាម៖ ជនសង្ស័យចំនួន៤នាក់ ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងជំនាញស្រុកកំពង់សៀម និងកម្លាំងជំនាញក្រុងកំពង់ចាម​ ដឹកនាំដោយលោកវរសេនីយ៍ទោ ជីវ សេងរស់ នាយការិយាល័យ​ប្រឆាំងគ្រឿងញៀន ចុះបង្ក្រាបនិងឃាត់ខ្លួនបាន ដកហូតថ្នាំញៀន២៩កញ្ចប់ ។

ប្រតិបត្តិការនេះបានធ្វើឡើងកាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩ ភូមិ​​ត្រកួន ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទី១ឈ្មោះ ស្រ៊ុន ស្រស់​ ភេទប្រុស អាយុ ១៩ឆ្នាំ នៅភូមិត្រពាំងជ្រៃ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម , ទី២ឈ្មោះ ផល បូទី ភេទប្រុស អាយុ ១៩ឆ្នាំ នៅភូមិស្រឡៅ ឃុំអំពិល ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម , ទី៣ឈ្មោះ ឯម បុរី ភេទប្រុស អាយុ ៣៥ឆ្នាំ នៅភូមិទី៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម និងទី៤ឈ្មោះ គាន ណេង ភេទប្រុស អាយុ ៣៦ឆ្នាំ នៅភូមិអំពិលលើ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

ក្នុងនោះសមត្ថកិច្ចដកហូតបាន ម្សៅក្រាមពណ៌សសង្ស័យថ្នាំញៀនចំនួន ២៩កញ្ចប់,ទូរស័ព្ទ ៨គ្រឿង,ម៉ូតូ ១គ្រឿង,ផាស់អាប់ ១គ្រឿង និងរថយន្ត ១គ្រឿង ។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់ ការិយាល័យជំនាញ ដើម្បីចាត់ការតាមច្បាប់បន្តទៀត ៕ ​