មេឃត្រជាក់ដេកឱបប្តីពេញមួយយប់ មិនដឹងថាប្តីស្លាប់...
ព័ត៌មាន
22.6K

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលទាំងព្រឹកមួយបានកើតឡើង ដោយស្ត្រីម្នាក់ បានប្រទះឃើញប្តីរបស់ខ្លួន​ដេកស្លាប់យ៉ាងអាណោចអាធ័ម មិនដឹងតាំងពីពេលណា​។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៤០នាទីព្រឹក ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចបន្ទប់ជួលលេខ៧ ក្រុម៣ ភូមិថ្មគោល២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះដែលស្លាប់មានឈ្នោះ សន សំបូរ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរដឹកទឹកសុទ្ធលក់ មានស្រុកកំណើត ភូមិអូរម៉ាល់ ឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ត្រូវបានប្រពន្ធអះអាងថា កាលពីល្ងាចថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩ ប្តីរបស់គាត់មកពីលក់ទឹកសុទ្ធវិញ បានទិញស្រាបៀ១កេសកន្លះ មកហូបជាមួយអ្នកជិតខាង៤នាក់ ហើយក៏ចូលដេករៀងៗខ្លួនតាមធម្មតា ស្រាប់តែព្រឹកឡើងពេលគាត់ក្រោកពីដំណេក រៀបនឹងចេញទៅធ្វើការ ដាស់ប្តីតែមិនងើប ទើបដឹងថាស្លាប់បាត់ទៅហើយ​។

ក្រោយកើតហេតុសមត្ថកិច្ចបានធ្វើកោសល្យវិច័យទៅលើសាកសពបានឲ្យដឹងថា គាំងបេះដូងស្លាប់និងប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕