បុគ្គលិកកាស៊ីណូA.G ជាច្រើននាក់ផ្ទុះការតវ៉ា ជាមួយថៅកែក្រុមហ៊ុន
ព័ត៌មាន
255

ខេត្តព្រះសីហនុ៖ បុគ្គលិកជាច្រើននាក់ ធ្វើការនៅកាស៊ីណូA.G នាំគ្នាធ្វើការតវ៉ាជាមួយថៅកែក្រុមហ៊ុន បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោងជាង៧យប់ ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩ ម្តុំផ្លូវអូរ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

តាមប្រភពពីបុគ្គលិកអ្នកតវ៉ា ទាំងនេះបានអះអាងថា ខាងក្រុមហ៊ុនមិនទាន់បើកប្រាក់ខែឲ្យ និងចេះតែពន្យាពេល ទើបពួកគាត់ផ្ទុះការតវ៉ាបែបនេះ ។

ភ្លាមៗនៅមិនទាន់ទទួលបានការបញ្ជាក់ពីមន្ត្រីជំនាញ និងការពន្យល់ពីភាគីក្រុមហ៊ុននៅឡើយ៕