ចុម! ចាប់រំលោភក្មួយស្រី អស់រយៈពេល៦ឆ្នាំទើបបែកការណ៍...
ព័ត៌មាន
3.34K

ស្ទឹងត្រែង៖ ជនសង្ស័យម្នាក់ ជាឪពុកមា ត្រូវបានម្តាយជនរងគ្រោះប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួន ក្រោយធ្វើសកម្មភាពចាប់រំលោភក្មួយស្រីអស់រយៈពេល ៦ឆ្នាំមកហើយ តាំងពីនាងអាយុ៧ ឆ្នាំ រហូតដល់ពេលនេះមានអាយុ១៣ឆ្នាំ ។

ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីរសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩ ភូមិថ្មលាត សង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ សែន វី ភេទប្រុស អាយុ៤១ឆ្នាំ ស្នាក់នៅភូមិខាងលើ ។ ចំណែកជនរងគ្រោះមានឈ្មោះ ក ច ស យ អាយុ១៣ឆ្នាំ ត្រូវបានជនសង្ស័យចាប់រំលោភតាំងពីនាងអាយុ៧ឆ្នាំ ពេលចូលមករស់នៅជាមួយគ្រួសារនេះ ពេលគ្រួសារនាងជួបការលំបាក ទើបម្តាយនាំមកនៅជាមួយនឹងម្តាយមីង ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួននិងកសាងសំណុំរឿង ដើម្បីចាត់បន្តតាមនីតិវិធីច្បាប់៕