ស៊ែរឲ្យសមត្ថកិច្ចចាត់វិធានការភ្លាមផង!​.. បង្ហោះលក់គ្រឿងញៀនក្នុងFacebook អញអត់ខ្លាចអាPM ណាទេ គ្រាន់តែលឺឈ្មោះមេអញ ពួកអាPMគ្មានហ៊ានមាត់ ថ្នាំអញលក់ឲ្យអាណាក៏បានដែរ
ព័ត៌មាន
8.46K

ខេត្តព្រះសីហនុ៖ មហាជននៅក្នុងបណ្តាញសង្គម កំពុងមានការខឹងសម្បារនិងប្រតិកម្មខ្លាំងចំពោះករណីFacebook ឈ្មោះ Mab So cool ដែលបង្ហោះនៅលើបណ្តាញសង្គមជាសាធារណៈ លក់គ្រឿងញៀន ដោយមានទាំងលេខទូរសព្ទ070 317816 ថែមទៀត និងបានបង្ហោះថាលក់ធូថ្លៃឲ្យតែអ្នកនៅកំពង់សោម និងបានបង្ហោះទៀតថា អញអត់ខ្លាចអាPM ណាទេ គ្រាន់តែលឺឈ្មោះមេអញ ពួកអាPM គ្មានអ្នកណាហ៊ានមាត់ ថ្នាំអញលក់ឲ្យអាណាក៏បានដែរ។

តែគេនៅមិនទាន់ដឹងថា រូបនៅក្នុងគណនីFacebookនេះ ជារូបរបស់ជនល្មើស ឬក៏លួចយករូបភាពអ្នកដ៍ទៃមកបង្ហោះ សកម្មភាពខុសច្បាប់នៅឡើយនោះទេ ដូច្នេះសូមសមត្ថកិច្ចមេត្តាចាត់វិធានការជាបន្ទាន់ផង ៕