​គ្រូកម្ពុជាលោកFelix ប្រាប់កូនក្រុមថា ​​ត្រូវយក​​មេដាយ​មាសជូនជាតិ​ កុំ​ខ្វល់រឿង​ប៉ះ ​ថៃ វៀតណាម ​ឬ​ឥណ្ឌូណេស៊ី​

ក្រុម​បាល់ទាត់U22 កម្ពុជា ​បាន​សាង​ប្រវត្តិសាស្ត្រ​ជា​លើក​ដំបូង​ឡើង​ទៅ​វគ្គពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ព្រឹត្តិការណ៍​ស៊ីហ្គេម​ បន្ទាប់​ពី​យក​ឈ្នះ U22 ម៉ាឡេស៊ី ៣-១ ​នៅ​ប្រទេស​ហ្វីលីពីន។

​ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​នេះ ​ក្រុម​កម្ពុជា​នឹង​ត្រូវ​ប៉ះ​ក្រុម​លេខ​១​ក្នុង​ពូល B ​ប៉ុន្តែ​មិន​ទាន់​សម្រេច​បាន​ថា​ក្រុម​វៀតណាម ថៃ ឬ​ឥណ្ឌូណេស៊ី​នៅ​ឡើយ​ទេ ដោយ​ត្រូវ​រង់ចាំ​ពួកគេ​ប្រកួត​១​ប្រកួត​ចុង​ក្រោយ​ទៀត​សិន។ យ៉ាង​ទោះ​ជា​ប៉ះ​ក្រុម​ណា​ក៏​ដោយ លោក Felix ​បាន​ប្រាប់​កូន​ក្រុម​ថា​ត្រូវ​ដាក់​គោលដៅ​យក​មេដាយ​មាស​ជូន​ជាតិ​មាតុភូមិ​ឱ្យ​បាន​។

លោក​ថា​ថ្ងៃ​នេះ​ក្រុម​កម្ពុជា​លេង​ល្អ ប៉ុន្តែ​ត្រូវ​តែ​ល្អ​បន្ថែម​ទៀត​សម្រាប់​ប្រកួត​បន្ទាប់ ព្រោះ​គោលដៅ​គឺ​មេដាយ​មាស​មិន​មែន​ត្រឹម​តែ​វគ្គ​នេះ​នោះ​ទេ៕

ប្រភពវីដេអូ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា