ឃាត់ខ្លួនជនសង្ស័យ៣នាក់ ដកហូតបានថ្នាំញៀន៤កញ្ចប់
ព័ត៌មាន
254

កណ្តាល៖ ជនសង្ស័យចំនួន៣នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកលើកដែកធ្វើការឃាត់ខ្លួន ពាក់ព័ន្ធករណីជួញដូរ ឬប្រើប្រាស់ដោយខុសច្បាប់ ។

ការចាប់ឃាត់ខ្លួននេះ បានធ្វើឡើងកាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩ ភូមិបឹងកណ្តាល ឃុំខ្ពបអាទាវ ស្រុកលើកដែក ខេត្តកណ្តាល។

ជនសង្ស័យទាំង៣នាក់នេះ រួមមាន៖

ទី១ឈ្មោះ ផូ សំបូរ ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរបើកបរ ទីលំនៅភូមិបឹងកណ្តាល ឃុំខ្ពបអាទាវ ស្រុកលើកដែក ខេត្តកណ្តាល។

ទី២ឈ្មោះ នឿន ពិសិដ្ឋ ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរលក់ហ្គាស មានទីលំនៅភូមិបឹងក្រោម ឃុំខ្ពបអាទាវ ស្រុកលើកដែក ខេត្តកណ្តាល ។

ទី៣ឈ្មោះ ឃួន រ៉ាញ់ ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិបឹងក្រោម ឃុំខ្ពបអាទាវ ស្រុកលើកដែក ខេត្តកណ្តាល ។

ក្នុងនោះកម្លាំងបានធ្វើការដកហូតបាន ថ្នាំញៀន (ម៉ាទឹកកក) ចំនួន ០៤កញ្ចប់, ម៉ូតូចំនួន ០១គ្រឿង និងទូរសព្ទដៃចំនួន ០២គ្រឿង បញ្ជូនទៅកាន់ការិយាល័យជំនាញដើម្បីចាត់ការតាមច្បាប់៕