សមត្ថកិច្ចស្រុកចន្ទ្រា បញ្ជូនខ្លួនជនជាតិវៀតណាម៣នាក់ ទៅប្រទេសដើមវិញ
ព័ត៌មាន
379

ស្វាយរៀង៖ ជនជាតិវៀតណាមប្រុសស្រីចំនួន៣នាក់ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកចន្ទ្រា ធ្វើការឃាត់ខ្លួន ក្រោយប្រកបមុខរបរខុសច្បាប់លក់ឆ្នោតវៀតណាម។

ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង៨និង៣០នាទី ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ ក្រោយរកឃើញថា ជនជាតោវៀតណាមទាំង៣នាក់នេះ បាន ឆ្លងដែនចូលមកប្រទេសកម្ពុជា ប្រកបមុខរបរដោយខុសច្បាប់លក់ឆ្នោតវៀតណាម ពេលនេះត្រូវបានសមត្ថកិច្ចឃាត់ខ្លួនអប់រំ និងបញ្ជូនខ្លួនទៅកាន់ប្រទេសដើមវិញហើយ៕