រំពឹងអីទៀត!!! ចាប់ឃាត់ខ្លួននារីបុគ្គលិកខារ៉ាអូខេ ស្ពានមាស ៣នាក់ ដកហូតថ្នាំញៀន៩កញ្ចប់
ព័ត៌មាន
899

ភ្នំពេញ៖ ស្ត្រីជាបុគ្គលិកខារ៉ាអូខេ ស្ពានមាស ចំនួន៣នាក់ ត្រូវបានសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ធ្វើការឃាត់ខ្លួនករណីប្រើប្រាស់ និងជួញដូរថ្នាំញៀនខុសច្បាប់។

ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីរសៀលថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩ នៅភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់ រួមមាន៖

ទី១ ឈ្មោះ មាន ស្រីដា អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ក្រុមទី៤ ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ (ពីបទជួញដូរថ្នាំញៀន)។

ទី២ ឈ្មោះ គឹម សាវឿន អាយុ៣៥ឆ្នាំ មុខរបបុគ្គលិកខារ៉ាអូខេស្ពានមាស ស្នាក់នៅខារ៉ាអូខេស្ពានមាស ក្នុងសង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ (ពីបទប្រើប្រាស់ថ្នាំញៀន)។

ទី៣ឈ្មោះ មាន ច័ន្ទម៉ាលីស អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខគ្មាន ក្រុមទី៣ ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ (ពីបទប្រើប្រាស់ថ្នាំញៀន)។

ក្នុងនោះសមត្ថកិច្ចដកហូតបានក្រាមសថ្លាសង្ស័យជាគ្រឿងញៀន ៩កញ្ចប់ រួមនិងឧបករណ៍សម្រាប់ប្រើគ្រឿងញៀនមួយចំនួនទៀត បញ្ជូនទាំងវត្ថុតាង និងជនសង្ស័យមកកាន់អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីចាត់ការតាមច្បាប់បន្តទៀត៕