រថយន្តកូរ៉េឆ្លងផ្លូវ ត្រូវរថយន្តហាយឡែនឌ័រ បុកខ្ទេចរថយន្តទាំងសងខាង
ព័ត៌មាន
292

ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តកូរ៉េ និងរថយន្តហាយឡែនឌ័រ បានបុកគ្នា​ បណ្តាលឲ្យរងការខូចខាតរថយន្តទាំង២គ្រឿងយ៉ាងដំណំ តែសំណាងគ្មាននរណាម្នាក់ រងរបួសនោះទេ។​

ហេតុការណ៍នេះបានកើតឡើងកាលកាលពីវេលាម៉ោង៣និង៤៥នាទី រសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវ២១៧ ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តកូរ៉េ ពាក់ស្លាកលេខ ភ្នំពេញ 2AZ-9014 បានបើកបរឆ្លងកាត់ទទឹងផ្លូវ២១៧ ស្របពេលដែលរថយន្តហាយឡែនឌ័រ ពាកស្លាក់លេខ ភ្នំពេញ 2Z-5218 បានបើកតាមបណ្តោយផ្លូវ២១៧ ក៏បានបុកយ៉ាងពេញទំហឹងចំចំហៀងខាងឆ្វេងនៃរថយន្តកូរ៉េពេញមួយទំហឹង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ តែសំណាងមិនមានអ្នករងរបួសនោះទេ។

ក្រោយកើតហេតុ សមត្ថកិច្ចនគរបាលមូលដ្ឋានខណ្ឌដង្កោ បានចុះមកដល់ទីតាំងកើតហេតុ ដោយបានធ្វើការវាស់វែងយករថយន្ត ទាំង២គ្រឿងនោះ មកដាក់អែបខាង ដើម្បីឲ្យភាគីទាំងសងខាង ធ្វើការសម្របសម្រួលគ្នាបញ្ចប់រឿងផងដែរ៕