ទំពាំងរលួយ! សមត្ថកិច្ចខណ្ឌដង្កោ ចុះបង្ក្រាបចាប់ឃាត់ខ្លួនជនសង្ស័យ៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន
ព័ត៌មាន
382

ភ្នំពេញ៖ ជនសង្ស័យចំនួន៤នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌដង្កោ ធ្វើការឃាត់ខ្លួនពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន កាលពីវេលាម៉ោង ១២និង៣០នាទី ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅត្រង់ចំណុចស្ថានីយ៍ប្រេងឥន្ធន:តេលា យីហោឫស្សីសាញ់ផ្លូវបេតុង៥០ម៉ែត្រ ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ជនសង្ស័យទាំង៤នាក់ ដែលឃាត់ខ្លួនបាន រួមមាន៖

១/ឈ្មោះ ង៉ាន់ ដែត ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅស្ថានីយ៍ប្រេងឥន្ធនៈតេលា ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

២/ឈ្មោះ ឌិន ចាវ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរនៅផ្ទះ ទីលំនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

៣/ឈ្មោះ អ៊ុ សុចិត្រា ភេទប្រុស អាយុ២១ឆ្នាំ មុខបរមិនពិតប្រាកដ ទីលំនៅភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

៤/ឈ្មោះ រ៉េត ថារិន ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ ធ្វើសណ្តែកបណ្តុះ ទីលំនៅភូមិតាឡី សង្កាត់ដង្កោខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ក្នុងនោះសមត្ថកិច្ចដកហូតវត្ថុតាងរួមមាន៖ ក្រាមពណ៌សថ្លាចំនួន០២កញ្ចប់ថង់តូច (០១កញ្ចប់ថង់តូចរបស់ឈ្មោះ ង៉ាន់ ដែត និង០១កញ្ចប់ថង់តូចទៀត របស់ឈ្មោះ រ៉េត ថារិន), ម៉ូតូ០៣គ្រឿង,ដាវកែច្នៃប្រវែង៥៥សង់ទីម៉ែត្រចំនួន០១ និងសម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន ។

មុននឹងឈានដល់ការឃាត់ខ្លួនបានជនសង្ស័យខាងលើ សមត្ថកិច្ចនគរបាលខណ្ឌដង្កោ ដឹកនាំដោយលោកវរៈសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ និងកងកម្លាំងបានធ្វើការស្រាវ ជ្រាវបង្ក្រាបមុខសញ្ញាជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ត្រង់ចំណុចស្ថានីយ៍ប្រេងឥន្ធន:តេលា យីហោឫស្សីសាញ់ ផ្លូវបេតុង៥០ម៉ែត្រ ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ឃាត់ខ្លួនបានជនសង្ស័យ៤នាក់ រួមទាំងវត្ថុតាងបញ្ជូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីចាត់ការតាមច្បាប់បន្តទៀត៕