(ព័ត៌មានបឋម) រថយន្តកូរ៉េ បុកកង់លោកតាម្នាក់ ដែលជិះឆ្លងផ្លូវមកបញ្ច្រាសទិសចរាចរណ៍ ស្លាប់យ៉ាងរន្ធត់នៅផ្លូវ៥០ម៉ែត្រ
ព័ត៌មាន
411

ភ្នំពេញ ៖ (ព័ត៌មានបឋម) មានការភ្ញាក់ផ្អើលមួយបានកើតឡើង រវាងរថយន្តកូរ៉េ ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ 3C-7372 បានបុកកង់លោកតាម្នាក់ ដែលជិះឆ្លងផ្លូវមកបញ្ច្រាសទិសចរាចរណ៍ ពេញទំហឹងកិនជាប់កង់ខាងក្រោម ស្លាប់ក្រោយបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២រសៀល ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចផ្លូវ៥០ម៉ែត្រ ភូមិអន្លង់គង សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ព័ត៌មានលម្អិតយើងនឹងផ្សាយជូនបន្តទៀត៕