អាវុធហត្ថខេត្តតាកែវ ចាប់ឃាត់ខ្លួនជនសង្ស័យ២នាក់ ដកហូតបាន ម៉ាទឹកកក ១៥កញ្ចប់
ព័ត៌មាន
279

តាកែវ៖ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនកងរាជអាវុធហត្ថខេត្តតាកែវ សហការណ៍ជាមួយកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកសំរោង ដឹកនាំដោយ លោក វរសេនីយ៍ត្រី ឈុន សុមេធា នាយការិយាល័យ និងដោយមានការសម្របសម្រួលនីតិវិធីពីលោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងបានចុះបង្ក្រាបមុខសញ្ញាជួញដូរឬប្រើសប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យ២នាក់ ដកហូតបានម៉ាទឹកកកចំនួន១៥កញ្ចប់ ។

ការបង្ក្រាបនេះបានធ្វើឡើងកាលពីវេលាម៉ោង ៣និង ៣០នាទីរសៀល ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចភូមិអង្គរុន ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ ។

ជនសង្ស័យ២នាក់ដែលសមត្ថកិច្ចធ្វើការចាប់ឃាត់ខ្លួន រួមមាន ទី១ឈ្មោះ នាង សុខឡេង (ហៅយ៉ាវ) ភេទប្រុស អាយុ ២២ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិកន្លែងខ្លា ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ និងទី២ឈ្មោះ ផេង ដារ៉ាត់ (ហៅង៉ែត) ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅ ភូមិ តាយ៉ឹង ឃុំជំរះពេន ស្រុកសំរោង។

ក្នុងនោះ កម្លាំងបានធ្វើការដកហូតវត្ថុតាងម្សៅក្រាមសថ្លា ICC ម៉ាទឹកកកចំនួន ១៥កញ្ចប់ ទំងន់, ទូរស័ព្ទ ០១គ្រឿង, ម៉ូតូ ០១គ្រឿង។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញអាវុធហត្ថខេត្តកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមច្បាប់បន្តទៀត៕