ចប់ហើយ! ឃាត់ខ្លួនទាំងស្រីទាំងប្រុស ករណីគ្រឿងញៀនដកហូតបាន១៣កញ្ចប់
ព័ត៌មាន
946

កំពង់ចាម៖ ជនសង្ស័យប្រុសស្រីចំនួន២នាក់ ត្រូវបានអាវុធហត្ថខេត្តកំពង់ចាម ធ្វើការចាប់ឃាត់ខ្លួន ពាក់ព័ន្ធករណីជួញដូរ ឬប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។

ការបង្ក្រាបនេះបានធ្វើឡើងកាលពីវេលាម៉ោង ១ និង ៣០នាទី ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចភូមិ១៤ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម។

ក្នុងនោះជនសង្ស័យដែលឃាត់ខ្លួនបាន រួមមាន ទី១ឈ្មោះ ជ្រុញ ស៊ីថា ភេទស្រី អាយុ ២៧ឆ្នាំ រស់ភូមិទន្លេបិទ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ និងទី២ឈ្មោះ ឆាយ ប៊ុនធី ភេទប្រុស អាយុ ៣០ឆ្នាំ រស់នៅភូមិទន្លេបិទ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

វត្ថុតាងចាប់យកមាន ម្សៅក្រាមពណ៌សថ្លា ១៣កញ្ចប់តូច និងទូរស័ព្ទចំនួន ០២គ្រឿង។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងជំនាញបានកសាងសំណុំរឿង បញ្ជូនទៅតុលាការដើម្បីចាត់ការតាមច្បាប់បន្តទៀត៕