អាវុធហត្ថស្រុកឱរ៉ាល់ រកឃើញឈើដែលឈ្មួញលាក់ទុកក្នុងព្រៃ!
ព័ត៌មាន
219

កំពង់ស្ពឺ៖ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកឱរ៉ាល់ ដឹកនាំដោយលោក មេបញ្ជាការស្រុក បានស្រាវជ្រាវ និងឈានចុះទៅបង្ក្រាបឈើប្រភេទសុក្រំ ម៉ៃតាប់ចំនួន១២ដុំ និងឈើសសរចំនួន ០៦ដើម ដែលឈ្មួញលាក់ទុកក្នុងព្រៃ

ការចុះបង្ក្រាបនេះបានធ្វើឡើងកាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចក្នុងដីឡូតិ៍ ស្ថិតក្នុងភូមិខ្តេះ ឃុំតាសាល ស្រុកឱរ៉ាល ខេត្តកំពង់ស្ពឺ។

បច្ចុប្បន្នវត្ថុតាងខាងលើ ត្រូវបានកម្លាំងជំនាញកំពុងបន្តចាត់ការតាមនីតិវិធី ច្បាប់បន្តទៀត៕