សូមប្រយ័ត្នផងបងប្អូនទាំងអស់គ្នា!!! ពលរដ្ឋជាច្រើននាក់ រស់នៅស្រុកពួក ពុលត្រីប្រៃ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ
ព័ត៌មាន
324

ខេត្តសៀមរាប៖ មានករណីប្រជាពលរដ្ឋរស់នៅក្នុងឃុំពួក ស្រុកពួក ខេត្តសៀមរាប បានពុលត្រីប្រៃចំនួន ២៨នាក់ (ស្រី១៦នាក់) ធ្ងន់ ០២នាក់ (ស្រី២នាក់) ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី ០២ ខែធ្នូ ឆ្នាំ២០១៩ ចន្លោះ ពីម៉ោង១១:០០នាទីព្រឹកដល់ម៉ោង១៤:០០នាទី ។

បើតាមប្រភពពីលោកវរសេនីយ៍ឯក ទេព ពុំសែន អធិការនៃអធិការដ្ឋាននគរបាលស្រុកពួក បានអោយដឹងថា នៅមុនពេលកើតហេតុ ប្រជាពលរដ្ឋបានទិញត្រីប្រៃ ពីឈ្មោះប៊ូ នឿម ភេទស្រី អាយុ ៣៧ ឆ្នាំនៅភូមិគោកជួន ឃុំពួក ស្រុកពួក ខេត្តសៀមរាប ដែលដាក់លក់នៅផ្សារពួកយកទៅបរិភោគជាមួយនឹងបន្លែត្រប់ ពពាយ និងបាយ ។

ក្រោយបរិភោគបាយរួច ប្រមាណជាមួយម៉ោងក្រោយ ពួកគាត់ចាប់ផ្ដើមមានអាការ:ក្អួតចង្អោរ ហើយត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកស្រុកពួក មន្ទីរពេទ្យបង្អែកខេត្តសៀមរា មណ្ឌលសុខភាពខ្នាត និងទឹកវិល ។

បច្ចុប្បន្ន កម្លាំងជំនាញបានកំពុងសហការជាមួយមន្ត្រីនៃមន្ទីរពេទ្យបង្អែកចុះពិនិត្យ និងស្រាវជ្រាវករណីខាងលើនេះផងដែរ៕