ភ័យលោះព្រលឹង! ប្រទះឃើញសពអណ្តែតទឹក លុះទៅមើល ទើបដឹងថាជាចៅរបស់ខ្លួន..
ព័ត៌មាន
9.33K

កណ្តាល៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ដោយប្រជាពលរដ្ឋបានប្រទះឃើញសាកសព បុរសម្នាក់ អណ្តែតទឹក ប្រញាប់រាយការណ៍ជូនសមត្ថកិច្ចដើម្បីចុះមកធ្វើការពិនិត្យ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១១និង១០នាទី ថ្ងៃ‌ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចអូរស្ពាន ភូមិពោធិ៍បួន ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ។

ជនរងគ្រោះមានឈ្មោះ តឿ ទួ ភេទប្រុស អាយុ ១៧ឆ្នាំ សញ្ជាតិខ្មែរ មុខរបរគ្មាន (វិកលចរិក) នៅភូមិ-ឃុំកើតហេតុ (នៅលីវ) ។

តាមការសួរបំភ្លឺសាក្សីត្រូវជាយាយ ឈ្មោះ វ៉ាន់ យ៉ើ ភេទស្រី អាយុ៧១ឆ្នាំមុខរបរកសិករ រស់នៅភូមិ-ឃុំកើតហេតុ បានប្រាប់ឲ្យដឹងថា នៅថ្ងៃទី២៩ ខែវិចិ្ឆកា ឆ្នាំ២០១៩ ជនរងគ្រោះ បានបាត់ពីផ្ទះ ហើយគាត់អត់បានដើររកទេព្រោះជនរងគ្រោះច្រើនតែដើរមិនសូវនៅផ្ទះ លុះថ្ងៃទី៣០ ខែវិចិ្ឆកា ឆ្នាំ២០១៩ ប្រហែលម៉ោង ៩និង១០នាទី ឈ្មោះ អៀង គីម ភេទប្រុស បានទៅបង់ត្រីនៅអូរស្ពាន ហើយឃើញសាកសពអណ្តែតទឹកហើយក៏បានមកប្រាប់គាត់។ គាត់ក៏បានទៅមើលឃើញថាពិតជាចៅខ្លួនពិតមែន ។

ក្រោយមកសមត្ថកិច្ចផ្នែកពិនិត្យ វិភាគកន្លែងកើតហេតុស្រុកអង្គស្នួល បានចុះមកដល់កន្លែងកើតហេតុ ដោយមានចូលរួមប៉ុស្តិ៍រដ្ឋបាល ឃុំម្កាក់ លោកក្រុមប្រឹក្សាឃុំ អ្នកគ្រូពេទ្យ មេភូមិ និងយាយនៃសព បានធ្វើការពិនិត្យ លើជនរងគ្រោះ ឃើញថាពុំមានស្នាក់ស្នាមអី្វទេ ។

តាមការសន្និដ្ឋាន អ្នកគ្រូពេទ្យនិងជំនាញ បានបញ្ជាក់ប្រាប់ថាជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹក និងបានប្រគល់សពឲ្យទៅក្រុមគ្រួសារជនរងគ្រោះ យកទៅធ្វើបុណ្យតាមប្រពៃណី៕