ម្តាយបានត្រឹមទ្រហោយំអោបសពកូនប្រុស ខណៈដឹកស្រូវតាមគោយន្តយកទៅលក់ ធ្លាក់គ្រឡុក បណ្តាលឲ្យកូនធ្លាក់ពីលើគោយន្តកន្ត្រៃកិនចំក្បាលស្លាប់ភ្លាមៗយ៉ាងរន្ធត់
ព័ត៌មាន
1.99K

ខេត្តបន្ទាយមានជ័យ ៖ ​មានករណីដ៏គួរឲ្យរន្ធត់មួយបានកើតឡើងដោយក្មេងប្រុសអាយុទើប៣ឆ្នាំម្នាក់ បានធ្លាក់ពីលើគោយន្ត ត្រូវកង់គោយន្តជាន់ចំក្បាល បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងយ៉ាងអាណោចអាធ័ម។

ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលខ្លាំងកាលពីវេលាម៉ោង៥និង២៩នាទីល្ងាច ថ្ងៃទី០២ ខែធ្នូ ឆ្នាំ ២០១៩ នៅគល់ស្អានភូមិអូរ ឃុំផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

សពកុមារ៉ារងគ្រោះមានឈ្មោះ ជាម ផានិត អាយុ៣ឆ្នាំ (ក្មេងរងគ្រោះគឺជាកូនទី២) មានឪពុកឈ្មោះ លិយ ឡា អាយុ៣០ឆ្នាំ និងម្តាយឈ្មោះ ភួយ សុភាន អាយុ៣០ឆ្នាំ គ្រួសារនេះ មានទីលំនៅ ភូមិថ្មគោល ឃុំផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។

បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា​ មុនពេលកើតហេតុ ឪពុកម្តាយកុមារារងគ្រោះ បាននាំគ្នាដឹកស្រូវតាមគោយន្តយកទៅលក់ ដោយក្មេងរងគ្រោះបានជិះនៅលើការុងស្រូវក្នុងទ្រុងរ៉ឺម៉កគោយន្តនៅខាងក្រោយ ពេលនោះគោយន្តបានបើកធ្លាក់គ្រឡុក ក្មេងប្រុសនោះក៏បានរបូតដៃធ្លាក់ពីលើគោយន្ត ត្រូវកង់គោយន្តជាន់ចំក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងយ៉ាងរន្ធត់តែម្តង។

បច្ចុប្បន្នសពកុមារារងគ្រោះត្រូវបានឪពុកម្តាយចាត់ចែងធ្វើបុណ្យតាមប្រពៃណីទាំងក្តីអាឡោះអាល័យបំផុត៕