បញ្ជូនជនសង្ស័យ១៨នាក់ ទៅកាន់សាលាដំបូងខេត្តព្រះសីហនុ ពាក់ព័ន្ធករណី..
ព័ត៌មាន
617

ខេត្តព្រះសីហនុ៖ រសៀលថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានកសាងសំណុំរឿង បញ្ជូនជនសង្ស័យពាក់ពន្ធ័គ្រឿងញៀន ចំនួន១៨នាក់ ។ ក្នុងនោះជនជាតិខ្មែរ១៧នាក់ និងជនជាតិចិនម្នាក់ រួមទាំងវត្ថុតាង បញ្ជូនទៅកាន់សាលាដំបូងខេត្តព្រះសីហនុ ក្រោយបង្រ្កាបគោលដៅផ្សេងៗគ្នា។

ក្នុងនោះរួមមាន៖

១-ឈ្មោះសុខ សម្បត្តិ ភេទប្រុស

២- ឈ្មោះភិន ហន ភេទប្រុស

៣-ឈ្មោះភឿន សម្បត្តិ ភេទប្រុស

៤-ឈ្មោះសុខ ច្រឹបភេទស្រី

៥-ឈ្មោះស៊ាង ពិសិដ្ឋ ភេទប្រុស ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ។

៦-ឈ្មោះភឿង ស្រីរ៉ាភេទស្រី

៧-ឈ្មោះលី វ៉េងហួ ភេទប្រុស

ពាក់ព័ន្ធករណីផ្ដល់ទីតាំង អោយគេជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ។

៨-ឈ្មោះឡុង បារាំង ភេទប្រុស

៩-ឈ្មោះហ៊ី សុគន្ឋ ភេទប្រុស

ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ។

១០-ឈ្មោះ លុយ មុនីរ៉ា ភេទប្រុស ពាក់ពន្ធ័ការរក្សាទុកនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ។

១១-ឈ្មោះ កែម បញ្ញា ភេទប្រុស

១២-ឈ្មោះ ស៊ឹម ហ៊ុយ ភេទប្រុស

១៣-ឈ្មោះ ហែម ហាស្កា ភេទប្រុស

១៤-ឈ្មោះ ង៉ែត សំដែង ភេទប្រុស

១៥-ឈ្មោះ ឈៀង វណ្ណា ភេទប្រុស

១៦-ឈ្មោះ កែម សំណាង ភេទប្រុស

១៧-ឈ្មោះ ឡេង ភឿន ភេទស្រី

១៨-ឈ្មោះ ស៊ូ ទីងអ៉ី ភេទប្រុស (ជនជាតិចិន) ពាក់ព័ន្ធករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ។

ក្នុងនោះសមត្ថកិច្ចដកហូតវត្ថុតាងរួមមាន៖

១-ម្សៅសថ្លាចំនួន៥២ កញ្ចប់

២-ដែកកេះចំនួន០៨

៣-ដាវចំនួន១

៤-ប្រាក់ចំនួន១២០០០០រៀល

៥-ក្បាលមាន់ផ្សារចំនួន០២

៦-ដែកឆាបចំនួន០១

៧-កាំបិតចំនួន ០៣

៨-ម៉ូតូចំនួន០៧គ្រឿង

៩-ខ្សៀជក់ចំនួន០១

១០-ដបជក់ចំនួន០២

១១-ទូរស័ព្ទដៃចំនួន១២គ្រឿង

១២-អាវុធខ្លីចំនួនមួយដើម,បង់មួយគ្រាប់០៧គ្រាប់៕